Connect with us

សន្តិសុខសង្គម

ចរាចរណ៍តាមដងផ្លូវមានការធូរស្រាល ខណៈប្រេងសាំងឡើងថ្លៃ និងជំងឺកូវីដកំពុងរាតត្បាត​

បានផុស

នៅ

សកម្មភាព​នៃ​ការធ្វើដំណើ​តាម​បណ្តា​ផ្លូវ​មួយចំនួន​មានការ​ធូ​រស្រាល​ដោយ​ពុំ​សូវ​មានការ​កកស្ទះ​ចរាចរណ៍​ដូចពេលមុន​ក្នុងពេលដែល​គេ​ជឿជាក់ថា ​ដោយសារតែ​សាំង​ឡើងថ្លៃ​រួម​នឹង​ការឆ្លង​ជំងឺ​កូវីដ​១៩​ក៏​កំពុង​រីក​រាលដាល​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នា​ថ្ងៃទី​២៤ ​ខែ​កុ​ម្ភះ​នេះ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ខណ្ឌមានជ័យ​ និង​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ភ្នាក់ងារ​កម្ពុជា​ថ្មី​បាន​ចុះទៅ​ផ្តឹ​ត​រូបភាព​នៅតាម​ដងផ្លូវ​ដែល​ធ្លាប់តែ​កកស្ទះ​ចរាចរណ៍​រៀងរាល់ថ្ងៃ​សឹង​គ្រប់​ម៉ោង​នាពេល​ថ្ងៃ​ លើកលែងតែ​ពេលយប់​រំលង​អធ្រា​ត្រ​។​ ហើយ​ក្នុងនោះ​មាន​លើ​កំណាត់​ស្ពាន​អាកាស​ក្បាលថ្នល់ ច្រមុះជ្រូក​ក្បាលថ្នល់​នៅលើ​កំណាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់​។​

បើតាម​ការអះអាង​ពី​លោក គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សា​ធា​រណះ​ការ​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ថ្ងៃនេះ​ គិត​ចាប់ពី​ថ្ងៃទី​២១ ​ខែ​កុ​ម្ភះ​មក​គឺ​ចរាចរណ៍​នៅក្នុង​មូល​ដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ពិសេស​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចាប់ពី​បុរី​ប៉េង ហួត បឹង​ស្នោ​ រហូតដល់​គល់​ស្ពាន​ព្រះមុនីវង្ស ចាស់ ថ្មី មិនសូវមាន​ការកកស្ទះ​ចរាចរណ៍​ឡើយ ខុសប្លែក​ដើមខែ​កុ​ម្ភះ​កន្លងមក​ការកកស្ទះ​ចរាចរណ៍​ត្រូវ​កកស្ទះ​សឹង​រាប់​ម៉ោង​ទំរាំ​តែ​ឆ្លង​ផុត​។​

លោក គុយ គឹម​ហ៊ាង បាន​បញ្ជាក់ថា​ លោក​ទទួលស្គាល់ថា​​ ពិតជា​ពុំមាន​ការកកស្ទះ​ចរាចរណ៍​ដូច​ពី​ពេលមុន​នោះ​មែន​។​ ហើយ​បើ​និយាយ​ពី​ការដាក់​ស្រឡាង​ចម្លង​ពី​កោះនរា​ឆ្ពោះទៅ​កោះ​ពេជ្រ​ដែល​ត្រូវ​បញ្ចៀស​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នោះ​ក៏​ពុំ​សូវ​មាន​អ្នកដំណើ​ឆ្លងកាត់​ទៀតផង​។​

តាម​ការ​ពី​ប្រជាពលរដ្ឋ​លោក បុ​ន ធាន រស់នៅ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ គ្រួសារ​របស់គាត់​គឺ​នៅក្នុង​ផ្ទះ​ទាំងអស់ ដោយ​ពុំបាន​ចេញទៅ​ក្រៅ​ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ ម្យ៉ាងទៀត​គ្រួសារ​របស់​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ដែលមាន​ជំងឺ​រ៉ាំ​រ៉ៃ​ផង​នោះ​។​ ចំពោះ​តម្លៃ​សាំង​វិញ​ក៏​ប្រជាពលរដ្ឋ​ភាគច្រើន​លោក​មានការ​ត្អូញត្អែ​ដែរ​ប៉ុន្តែ​ការឡើង​ថ្លៃ​សាំង​នេះ​ដោយសារតែ​ប្រេងសាំង​នៅលើ​ពិភពលោក​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ​។​

ដូច្នេះ​ការធ្វើ​ចរាចរណ៍​មិន​ការកកស្ទះ​នេះ​គឺ​ទី​១​ប្រជាពលរដ្ឋ​លោក​មិន​ហ៊ាន​ចេញពីផ្ទះ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​នឹង​ទី​២​ដោយសារតែ​សាំង​ឡើងថ្លៃ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម