ព័ត៌មានជាតិ
ក្រសួងផែនការ នឹងចុះធ្វើជំរឿននៅតាមរោងចក្រសហគ្រាសនៅទូទាំងប្រទេសនៅដើមខែមីនា
ក្រសួងផែនការនឹងចុះធ្វើជំរឿនសេដ្ឋកិច្ចនៅតាមបណ្តារោងចក្រសហគ្រាសនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដើម្បីចុះសម្ភាសន៍ និងកត់ត្រាទិន្នន័យស្ថិតិនៅតាមរោងចក្រសហគ្រាសទាំងអស់ធ្វើជាទិន្នន័យព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ កុម្ភៈនេះថា ក្រសួងផែនការនឹងចាត់មន្ត្រីជំរឿនចុះសម្ភាសន៍និងកត់ត្រាទិន្នន័យស្ថិតិនៅតាមរោងចក្រ សហគ្រាសទាំងអស់ នៅតាមមូលដ្ឋាន ភូមិឃុំ/សង្កាត់ ក្រុងស្រុក/ខណ្ឌ រាជធានី ខេត្ត ទាំង២៥ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ រហូតដល់ចប់ជាស្ថាពរ។
លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើជំរឿននេះ ដើម្បីប្រមូលទិន្នន័យព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ(ឧស្សាហកម្ម និងសេវាកម្ម) សមភាពយេនឌ័រ លក្ខណៈនៃប្រភេទអាជីវកម្ម,ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សេដ្ឋកិច្ចចំនួនសហគ្រាស (ខ្នាតមីក្រូ តូច មធ្យមនិងខ្នាតធំ) ចំនួនកម្លាំងពលកម្ម (កម្មករនិយោជិត) និងព័ត៌មានផ្សេងៗទៀត។
លោករដ្ឋមន្ត្រីមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រសហគ្រាសទាំងអស់ នឹងផ្តល់កិច្ចសហការសម្របសម្រួលដល់មន្ត្រីជំរឿនរបស់ក្រសួងផែនការ ក្នុងការសម្ភាសន៍និងកត់ត្រាទិន្នន័យស្ថិតិនៅតាមរោងចក សហគ្រាស ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការធ្លាប់បានមានប្រសាសន៍ថាជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍សរុបចំនួនប្រមាណ៥ពាន់នាក់។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបានដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចបរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា នេះជាការធ្វើជំរឿនសេដ្ឋកិច្ចជាលើកទី២ហើយ បន្ទាប់ពីបានធ្វើជាលើដំបូងនៅឆ្នាំ២០១១ ហៅថា“ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ“អង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤” ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី