ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកនាំសំឡេងអាស៊ានទៅមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា ព្រមទាំងមានជួបពិភាក្សាការងារ ផងដែរ។
លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារនេះថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំសំឡេងអាស៊ានទៅមីយ៉ាន់ម៉ា ដើម្បីឲ្យកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ត្រូវបានអនុវត្ត នឹងបោះជំហានទៅមុខ ហើយលោកជឿថា មីយ៉ាន់ម៉ា នឹងយល់អំពីគោលបំណងរបស់អាស៊ាន ដែលចង់បានសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រជាជនមីយ៉ាន់ម៉ា។
បើតាមលោក Ismail Sabri Yaakob ម៉ាឡេស៊ីនឹងបន្តគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពី កិច្ចការមីយ៉ាន់ម៉ា ដើម្បីដោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា ប្រកបដោយភាពពេញចិត្ត។
ម៉ាឡេស៊ីយល់ឃើញថា មីយ៉ាន់ម៉ា គឺជាមិត្តជិតខាង ជាសមាជិកអាស៊ានដ៏មានតម្លៃ។ ទោះជាយ៉ាងណាក្តី យើងចង់ឃើញមីយ៉ាន់ម៉ា ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ហើយយើងក៏ចង់ឃើញមីយ៉ាន់ម៉ា សម្រេចបាន នៅការអភិវឌ្ឍ និងវឌ្ឍនភាព ដើម្បីប្រជាពលរដ្ឋខ្លួន និងប្រទេសជាតិ ដែលមានសន្តិភាព សុខដុមនីយកម្ម និងវិបុលភាពផងដែរ។
លោក Ismail Sabri Yaakob អះអាងថា ផែនការរបស់អាស៊ាន ឬកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន មានសារៈសំខាន់ណាស់ ហើយនេះគឺជាទិសដៅសម្រាប់ដោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា ដែលភាគីទាំងអស់ ត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា និងអនុវត្តកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ានប្រកបដោយប្រសិទ្ធភាព។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ដែរថា ម៉ាឡេស៊ី និងកម្ពុជា បានជួបប្រទះនូវផល់វិបាករួម នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ហើយលោកកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលយល់អំពីបញ្ហាប្រឈម និងស្ថានការណ៍ ក្នុងការទទួលនូវជនជាតិជនភៀសខ្លួន ពីប្រទេសមីយ៉ាន់ម៉ាជាបណ្ដោះអាសន្ន៕
អត្ថបទ៖ កោះកែវ



-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ