ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្នើម៉ាឡេស៊ីបង្កើនបរិមាណទិញអង្ករពីកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រទេសម៉ាឡេស៊ី បង្កើនបរិមាណការទិញអង្ករ និងផលិតផលកសិកម្មពីកម្ពុជា តាមរយៈការវិនិយោគ បង្កើតរោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវជាដើម។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើបែបនេះ ទៅកាន់លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ នៅវិមានសន្តិភាព។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចបានស្នើភាគីទាំងពីរ ធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដោយសម្តេចបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួយទិញអង្ករពីកម្ពុជាកាន់តែច្រើនថែមទៀត តាមរយៈការវិនិយោគរោងចក្រម៉ាស៊ីនកិនស្រូវ, ឃ្លាំងស្តុក និងការប្រមូលទិញស្រូវ ដើម្បីផ្គត់ផ្គង់អង្ករចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃការបង្កើនទំហំពាណិជ្ជកម្ម។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្ដែងក្តីរីករាយ ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរបន្តកើនឡើង ទោះបីមានការរំខានដោយការរីករាយដែរនៃជំងឺកូវីដ-១៩ ក៏ដោយ។ ចំពោះទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាមពីរ សម្រេចបានក្នុងរង្វង់ជាង ៥00 លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ ២០២០ ដែលមានត្រឹមតែ ៤៤២ លានដុល្លារអាមេរិក។ សម្តេចតេជោ សង្ឃឹមថាឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ នឹងបន្តកើនឡើងថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា គិតពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ម៉ាឡេស៊ីឈរលំដាប់ទី ១ ក្នុងការនាំចេញអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដទៃទៀត។ សម្តេចបាន ស្នើឲ្យម៉ាឡេស៊ីបង្កើនបរិមាណ និងការបញញជាទិញអង្ករ និងផលិតផលកសិកម្មពីកម្ពុជា ឲ្យបានច្រើនថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តឲ្យដឹងទៀតថា ដោយឡែកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ការវិនិយោគ និងធុរកិច្ចនៃប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ថ្នាក់ទី ៣ ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេច សង្ឃឹមថា នឹងទទួលបាននូវការវិនិយោគបន្ថែមពីម៉ាឡេស៊ី តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ដូចនេះកម្ពុជាសូមលើកទឹកចិត្ត ដល់ក្រុមហ៊ុនម៉ាឡេស៊ីឲ្យមកធ្វើធុរកិច្ចនៅកម្ពុជា ឲ្យបានកាន់តែច្រើនលើវិស័យជាច្រើនដូចជា៖ វិស័យអចលនទ្រព្យ,សំណង់,គ្រឿងបន្លាស់រថយន្ត,ហេដ្ឋារចនាសម្ព័ន្ធនិងម្ហូបអាហារហាឡាល ជាដើម។
បើយោងតាម របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីក្នុងឆ្នាំ ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក គឺកើនឡើងចំនួន ១៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះ ម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ ២០២១ ម៉ាទ្បេស៊ីបាននាំចូលអង្ករពីកម្ពុជា សរុបចំនួន ៤៦,១៨១ តោនកើនទ្បើងចំនួន ៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ