Connect with us

ព័ត៌មានជាតិ

អង្គការ JMAS ផ្តល់ជំនួយជាង ៧០ម៉ឺនដុល្លារ ដល់ស៊ីម៉ាក់សម្រាប់បោសសម្អាតគ្រាប់មីននៅកម្ពុជា

បានផុស

នៅ

អង្គការបម្រើសកម្មភាពកម្ចាត់មីនជប៉ុន ដែលហៅកាត់ថា JMAS បានផ្តល់ជំនួយដែលមានទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារអាមេរិក សម្រាប់បោសសម្អាតគ្រាប់មីន និងគ្រាប់បែកចង្កោមនៅខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់ជំនួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការគម្រោងសមាហរណកម្មការបោសសម្អាតមីន គាំទ្រការអភិវឌ្ឍតំបន់ក្រោយបោសសំអាតមីនរួច ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់បែកចង្កោមគាំទ្រការអភិវឌ្ឍសហគមន៍ ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៤ខែ កុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញរវាង លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក YOSHIOKA Yoshito ប្រធានអង្គការបំរើសកម្មភាពកម្ចាត់មីន។

លោក ហេង រតនា បានសរសេរនៅក្នុងទំព័រហ្វេប៊ុកថា គម្រោងនេះមានរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី ០១ខែ មីនាឆ្នាំ ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ដោយគាំទ្រថវិកាចំនួន ៧១៤.៨២៥ ដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែក ថវិកាសម្រាប់ការអភិវឌ្ឍតំបន់បោសសម្អាតគ្រាប់មីន​រួចចំនួនជាង ១លានដុល្លារអាមេរិក នឹងត្រូវអនុវត្តផ្ទាល់ដោយអង្គការ JMAS។ 

លោក ហេង រតនា បានសរសេរទៀតថា ជាមួយគម្រោងទាំង២នេះ​ អង្គភាពCMAC នឹងដាក់ពង្រាយកម្លាំងប្រតិបត្តិការជាង ១០០នាក់ ដែលនឹងធ្វើប្រតិបត្តិបការលើស្រុកគោលដៅដូចជា ស្រុកម៉ាឡៃ អូជ្រៅ ស្វាយចេក នៃខេត្តបន្ទាយមានជ័យ និងស្រុកសេសាន ស្ទឹងត្រែង សៀមប៉ាង នៃខេត្តស្ទឹងត្រែង​ ដោយមានផែនការបោសសម្អាតផ្ទៃដីប៉ះពាល់គ្រាប់បែកចង្កោមចំនួន ១.២០០ហិចតា និងផ្ទៃដីចម្ការមីនចំនួនជាង ៤០០ហិចតា។

លោក ហេង រតនា បានបន្ថែមថា នេះជាគម្រោងឆ្នាំទី ២ហើយ ដែលស៊ីម៉ាក់បានអនុវត្តនៅខេត្តទាំងពីរនេះ ខណៈគម្រោងក្នុងឆ្នាំទី១ ទាំងពីរខេត្តនេះ អង្គភាព CMAC សម្រេចលទ្ធផល រំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួនជាង ៧២០​ហិចតា​ រុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បានចំនួន១.៦៥៩ គ្រាប់ហើយផែនការបោសសម្អាតផ្ទៃដីក្នុងឆ្នាំទី២ នៃគម្រោងនេះ អង្គភាព CMACមានផែនការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បែកចង្កោមចំនួនជិត ១.៥០០ហិចតា៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម