ព័ត៌មានជាតិ
រកឃើញវិជ្ជមានលើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៩ នាក់
បាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន០៩នាក់ទៀត ត្រូវបានរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សេចក្តីជូនដំណឹងរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីម្សិលម៉ិញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រយៈពេល៣ថ្ងៃនេះ នៅថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើតេស្តយក សំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏សរុបចំនួន ១៥៤នាក់នៅ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។
ជាលទ្ធផលគិតត្រឹមម៉ោង១៥និង៣០នាទីនៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានចំនួន០៩នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា ការរកឃើញបាតុករវិជ្ជមានកូវីដ-១៩នេះ បានបញ្ជាក់ថា ពួកគាត់ពុំបាន អនុវត្តវិធីចត្តាឡីស័កបានត្រឹមត្រូវ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាអ្នកប៉ះពាល់ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបាន ម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់