Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងនាំដំឡូងមីស្ងួត ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការសម្របសម្រួលជាមួយភាគីចិន ដើម្បីបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួតចំនួន ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនាឆ្នាំ២០២៣។ ការនាំចេញដំឡូងមីស្ងួតចំនួន ៤០ម៉ឺនតោននេះ បានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ពីធីការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិននេះ មានចំនួន ៤ រួមមាន៖ ទី១ អនុស្សរណៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ទី២ កិច្ចសន្យា ទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។ ទី៣ អនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មដំឡូងមីស្ងួតរវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd. និងទី៤ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដំឡូងមីស្ងួតឆ្នាំ២០២២ ដោយក្រុមហ៊ុន Guangxi Rural Investment Group Co., Ltd. Yuhua Hongda (Cambodia) Agriculture Development Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។

តាមរយៈពិធីចុះហត្ថលេខានេះ លោករដ្ឋមន្ត្រីបានស្នើដល់ភាគីចិនឱ្យជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ីនេះ។

លោករដ្ឋមន្រ្តីបានបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ជាការឆ្លើយតប លោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកបានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពកាន់តែច្រើនពីបណ្តាប្រទេសអាស៊ាន រួមទាំងការទិញផលិតផលកសិកម្មដែលមានតម្លៃដល់ទៅ ១៥០ ពាន់លានដុល្លារអាមេរិក ហើយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាទិញលក់ដំឡូងមីស្ងួតនៅថ្ងៃនេះ គឺជាសកម្មភាពជាក់ស្តែងមួយដើម្បីអនុវត្តសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន។

លោក LAN Tianli បានបញ្ជាក់ថា តួយ៉ាង ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងក្វាងស៊ី កើនឡើង ៦៣,៨% មានសហគ្រាស និងអង្គភាពក្វាងស៊ីសរុបចំនួន ៧១ ដែលបានវិនិយោគលើវិស័យមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ជាមួយនឹងការវិនិយោគតាមកិច្ចសន្យាសរុបចំនួន ៨៩ ពាន់លានដុល្លារអាមេរិក។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងនាមជាច្រកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន តំបន់ស្វយ័តក្វាងស៊ីបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដោយទទួលបានលទ្ធផលជាផ្លែផ្កា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

សន្តិសុខសង្គម៤៨ នាទីutes មុន

Breaking News ៖ កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់នារីវ័យក្មេងបានហើយជាជនជាតិកូរ៉េ

នយោបាយ២ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលថ្កោលទោស និងឱ្យទណ្ឌិតសម រង្សី ឈប់ធ្វើនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»

នយោបាយ៣ ម៉ោង មុន

លោក លី ធុជ ÷ពលរដ្ឋ គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សង្គមជាតិ និងជីវភាពរស់នៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់​មន្ត្រី​ចុះ​សួរ​សុខទុក្ខ​ស្រ្តី​គ្រោះថ្នាក់​ចរាចរណ៍​នៅផ្លូវ៦០ម៉ែត្រ​ដោយ​ផ្ទាល់​ដល់​មន្ទីរពេទ្យ​នៅ​​វៀតណាម និង​ឧបត្ថម្ភ​ថវិកា​ព្យាបាល ២ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម