ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនក្រុមអ្នកតវ៉ារាប់សិបនាក់ ប្រឆាំងសង្គ្រាម រុស្ស៊ី
ក្រុមអ្នកឃ្លាំមើលឯករាជ្យ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិរុស្សីរាប់សិបនាក់ ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុងនានាទូទាំងប្រទេស ក្រោយការតវ៉ាប្រឆាំងនឹងសង្គ្រាមអ៊ុយក្រែន។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/185407-1024x683.jpg)
គេហទំព័រឃ្លាំមើលរបស់ប៉ូលិស OVD-Info បានរាយការណ៍ពីការឃុំខ្លួនក្រុមបាតុករជិត ១០០ នាក់ នៅទីក្រុងមូស្គូ , Petersburg និងទីក្រុងផ្សេងទៀតរបស់រុស្ស៊ី ដោយសារតែពួកគេ ប្រមូលផ្ដុំគ្នារើសអើង ប្រឆាំងសង្គ្រាមទោល។
សកម្មជនសិទ្ធិមនុស្សដ៏ល្បីល្បាញ Marina Litvinovich បានអំពាវនាវជនជាតិរុស្ស៊ីចូលរួម ដើរប្រឆាំងនឹងសង្គ្រាមនៅម៉ោង ៧យប់ (ម៉ោងនៅទីក្រុងមូស្គូ) រួមទាំងនៅទីលាន Pushkin នៅកណ្ដាលទីក្រុងមូស្គូ។ ភ្លាមៗនោះ អាជ្ញាធរបានឃុំខ្លួន Litvinovich នៅខាងក្រៅផ្ទះរបស់នាង។ ក្រោយមក បាតុករប្រឆាំងសង្គ្រាមជាច្រើននាក់ ដែលបានប្រមូលផ្តុំគ្នានៅស្ថានទូតអ៊ុយក្រែន ក្នុងទីក្រុងមូស្គូត្រូវបានឃុំខ្លួនដូចគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/621399b1203027643e698183.jpg)
យោងតាមគេហទំព័រព័ត៌មាន Znak.com បានឲ្យដឹងថា នៅក្នុងទីក្រុងធំទីបួន Yekaterinburg របស់ប្រទេសរុស្ស៊ី មនុស្សជាង ១០០ នាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងសង្គ្រាម។ រដ្ឋអាជ្ញាក្រុងមូស្គូបានព្រមានថា ការប្រមូលផ្ដុំគ្នាដែលគ្មានការអនុញ្ញាតគឺខុសច្បាប់ ហើយនឹងនាំទៅរក “ផលវិបាកអវិជ្ជមាន” ហើយគណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធបានចេញការព្រមានពិសេស ដល់បាតុករប្រឆាំងសង្គ្រាម ថា “មិនអនុញ្ញាត” ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/FMSFZsyX0AEdoDH-1-1024x576.jpg)
ការតវ៉ានេះស្ថិតក្នុងចំណោមការបង្ហាញជាច្រើន នៃការតស៊ូជាសាធារណៈ ចំពោះការវាយលុករបស់យោធាទៅលើប្រទេសជិតខាង ដែលគាំទ្រលោកខាងលិចរបស់រុស្ស៊ី។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/moscow-protest-1024x768-1.jpg)
គួរបញ្ជាក់ថា ឥស្សរជនវប្បធម៌ប៉ុបរុស្ស៊ី តារាល្បី អ្នកកាសែត ឥស្សរជនវប្បធម៌ និងអ្នកវិទ្យាសាស្ត្រទាំងអស់ បានសម្ដែងការប្រឆាំងទៅនឹងសង្គ្រាម ចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត