Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ស្នើដកម្ចាស់ក្លឹប Chelsea ក្រោយពិភពលោកផ្ដាច់ទំនាក់ទំនងសឹងទាំងអស់ជាមួយ រុស្ស៊ី

បានផុស

នៅ

ខណៈ​សង្គ្រាម​រុស្ស៊ី – អ៊ុយក្រែន កំពុងតែផ្ទុះឡើង ធ្វើ​ឲ្យពិភពលោក​ងាក​មក​មើល និង​ចេញ​មក​ធ្វើ​ចលនា​យ៉ាង​ខ្លាំងក្លា ស្របពេល​ពិភពបាល់ទាត់ ក៏​កំពុង​ចាប់ផ្ដើម​ពុះ​កញ្ជ្រោល​ក្នុងរឿងនេះ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្ដែង​​​ ក្លឹប​បាល់ទាត់លើ​ពិភពលោក ​បាន​ចាប់ផ្ដើម​ដកការឧបត្ថម្ភពី​ប្រទេស​រុស្ស៊ីជាបណ្តើរៗហើយ ដោយក្លឹប​បិសាចក្រហម Manchester United បាន​លុបចោល​កិច្ចសន្យា​រយៈពេល ១៨ខែរបស់​ពួកគេ ​ជាមួយ​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot ខណៈ​ក្លឹប Schalke ដែលជាក្លឹប​ដ៏ល្បីល្បាញចំនួន ៤ នៅ​អាល្លឺម៉ង់ ក៏​បាន​ប្រកាស​ថា ខ្លួន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី Gazpromដូចគ្នា។

ដោយឡែក នាពេលថ្មីៗនេះលោក Chris Bryant សមាជិកសភាមកពីគណបក្សការងារ នៃចក្រភពអង់គ្លេស បាន​អំពាវនាវ​ឲ្យ​មានការរឹបអូសទ្រព្យសម្បត្តិ លោក Roman Abramovich ដោយ​និយាយថា គាត់​មិន​គួរ​ក្លាយ​ជា​ម្ចាស់​ក្លឹប Chelsea ទៀតទេ និង​លើកឡើង​ពីការព្រួយបារម្ភ ជុំវិញ​ការ​ជាប់​ពាក់ព័ន្ធ​របស់​គាត់​ ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។

លោក Bryant ​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ទូទៅ​ថ្ងៃ​នេះថា បាន​ទទួលឯកសារ​​បែកធ្លាយ ពី​កំណត់ត្រា​របស់ក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០១៩ ដែលបង្ហាញ​ពី​ការងារ​លាង​លុយ​ខុស​ច្បាប់​របស់​លោក Abramovich ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។

លោក​បន្ថែម​ថា “ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​រុស្ស៊ី​របស់​រដ្ឋាភិបាលអង់គ្លេស ហិរញ្ញវត្ថុខុសច្បាប់ និង​សកម្មភាព​ព្យាបាទ​ជាគោលដៅរបស់ Abramovich នៅតែស្ថិតក្នុងការឃ្លាំមើល​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស។ ដោយ​សារ​គាត់​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ ដែល​គេ​ដឹង​ថា ​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ»។ ជាឧទាហរណ៍ លោក Abramovich បានសារភាពនៅក្នុងដំណើរការតុលាការថា ​គាត់បាន​ចំណាយ​សម្រាប់​ឥទ្ធិពល​នយោបាយ ដូច្នេះ​ការផ្តោតរបស់យើង គឺលើការធានាថា បុគ្គល​ដែលមានទំនាក់ទំនងជាមួយ​ហិរញ្ញវត្ថុខុសច្បាប់ និងសកម្មភាពព្យាបាទ​ មិនអាចបង្កើតឡើង ឬរស់នៅក្នុងចក្រភពអង់គ្លេស ហើយនឹងប្រើប្រាស់ច្បាប់ពាក់ព័ន្ធ និង​អំណាច​អន្តោប្រវេសន៍​ដើម្បី​ការពារ​បញ្ហា​នេះ។ ”

គួរ​បញ្ជាក់​ថា​ កាល​ពី​ដើម​សប្ដាហ៍​នេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រកាសថា ខ្លួននឹង​ដាក់ទណ្ឌកម្ម​លើ​មហាសេដ្ឋី​ចំនួន​បីនាក់​ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ Putin ដែល​ជា​ផ្នែក​នៃ​យុទ្ធនាការ​របស់​ចក្រភពអង់គ្លេស ​ចំពោះ​ការ​ឆ្លើយតប​ ទៅ​នឹង​សកម្មភាព​របស់​រុស្ស៊ី​ នៅ ​អ៊ុយក្រែន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះ រុស្ស៊ី នៅទីក្រុងគៀវ ឆេះលើអគារ ផ្ទះល្វែង

ចុចអាន៖ចាប់ខ្លួនក្រុមអ្នកតវ៉ារាប់សិបនាក់ ប្រឆាំងសង្គ្រាម រុស្ស៊ី


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម