ព័ត៌មានអន្ដរជាតិ
លោក Zelensky សួរមេដឹកនាំអឺរ៉ុប ថាតើអ៊ុយក្រែនអាចចូលណាតូទេ តែគ្មានអ្នកឆ្លើយ ព្រោះខ្លាច (មានវីដេអូ)
ទោះបីជាអឺរ៉ុបដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការលុកលុយនៅទីក្រុងគៀវក៏ដោយ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទាក់ទងទៅកាន់បណ្តាមេដឹកនាំអឺរ៉ុប បន្ទាប់ពីពួកគេហាក់ដូចជាមិនមានការឆ្លើយតបណាមួយសោះ ចំពោះសមាជិកភាពអង្គការណាតូ របស់អ៊ុយក្រែន។
លោកបាននិយាយថា “ថ្ងៃនេះខ្ញុំបានសួរមេដឹកនាំអឺរ៉ុបទាំង២៧ថា តើអ៊ុយក្រែននឹងចូលជាសមាជិកអង្គការណាតូដែរឬក៏ទេ។ ខ្ញុំបានសួរដោយផ្ទាល់ គ្រប់គ្នាសុទ្ធតែខ្លាច គ្មានអ្នកណាឆ្លើយតបទេ”។
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានក្លាយជាចំណុចស្នូលនៃសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ អាមេរិកបានសន្យាថា ណាតូនឹងឆ្លើយតប ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ណាតូ ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៩ ជាមួយសមាជិក១២ប្រទេសមកពីអាមេរិកខាងជើង និងអឺរ៉ុប។ ឥឡូវនេះ ណាតូគឺជាសម្ព័ន្ធមិត្តយោធាដែលមានសមាជិក៣០ប្រទេស។
គួរបញ្ជាក់ថា អ៊ុយក្រែនមិនមែនជាសមាជិកណាតូទេ។ ខ្លួនបានរង់ចាំដើម្បីក្លាយជាសមាជិកណាតូចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជានរណា?
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ