KPT+
ទម្លាប់ប្រចាំថ្ងៃ ៥ យ៉ាង ជួយឲ្យស្រីៗមានអារម្មណ៍រីករាយ
ពិតណាស់ បញ្ហាថប់បារម្ភ បាក់ទឹកចិត្ត និងស្រ្តេសតែងតែកើតមានជាញឹកញាប់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ស្រីៗយើង ។ ប៉ុន្តែ ក៏មានគ្នាយើងមួយចំនួនអាចទទួលបានសុខភាពល្អ និងមានភាពរីករាយជារៀងរាល់ថ្ងៃផងដែរ។ តើយើងគួរអនុវត្តទម្លាប់ប្រចាំថ្ងៃបែបណា ដើម្បីឲ្យខ្លួនមានភាពរីករាយ ព្រមទាំងមានសុខភាពល្អទៀតនោះ?
១. យកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន
នៅពេលដែលយើងចេះយកចិត្តទុកដាក់លើខ្លួនឯង និងថែរក្សាសុខភាពឲ្យបានល្អ យើងនឹងអាចទទួលបានក្ដីសុខពេញលេញ ព្រមទាំងអាចធ្វើឲ្យមនុស្សជុំវិញខ្លួនមានភាពរីករាយដូចគ្នា។ ដូច្នេះហើយ ចូរធ្វើសមាធិរយៈពេលពីរបីនាទីក្រោយភ្ញាក់ពីគេង។ បន្ថែមពីនេះ យើងគួរញ៉ាំអាហារពេលព្រឹកជាទៀងទាត់ ក៏ដូចជាញ៉ាំអាហារថ្ងៃត្រង់ដែលមានសារធាតុចិញ្ចឹមល្អៗ។
២. ធ្វើលំហាត់ប្រាណខួរក្បាល
ជាក់ស្ដែង ស្រីៗយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ ទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ។ ថ្វីត្បិតតែការងារមមាញឹកច្រើន ប៉ុន្តែស្ត្រីដែលមានភាពរីករាយ និងមានសុខភាពល្អ មិនដែលភ្លេចធ្វើកិច្ចការទាំងនោះឡើយ។ ការធ្វើលំហាត់ប្រាណខួរក្បាល ដូចជាស្ដាប់តន្ត្រី លេងផ្គុំពាក្យ រាំ រៀនជំនាញថ្មី សុទ្ធតែអាចជួយឲ្យខួរក្បាលចងចាំបានល្អ ក្រោយអាយុ៤០ឆ្នាំ។
៣. ធ្វើលំហាត់ប្រាណ
ទន្ទឹមនឹងនេះដែរ ស្ត្រីដែលយកចិត្តទុកដាក់ចំពោះរូបរាងកាយតែងតែហាត់ប្រាណជាប្រចាំ។ លំហាត់ប្រាណផ្សេងៗដូចជាការហែលទឹក ជិះកង់ ឬរត់ត្រឹកៗ សុទ្ធតែមានសារប្រយោជន៍ដល់អស្ចារ្យចំពោះសុខភាព។
៤. សើចខ្លាំងៗ និងគេងស្កប់ស្កល់
ទោះបីជាយើងប្រឈមនឹងស្រ្តេស ក៏ដូចជាបញ្ហាផ្សេងយ៉ាងណាក៏ដោយ ស្ត្រីដែលមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្តនៅតែអាចសើចយ៉ាងរីករាយ។ ជាមួយគ្នានេះដែរ ការគេងស្កប់ស្កល់អាចធ្វើឲ្យយើងមានថាមពលពេញមួយថ្ងៃ។ ដូច្នេះហើយ គ្នាយើងគួរគេងឲ្យបានយ៉ាងហោចណាស់ចំនួន ៧ម៉ោងក្នុងមួយយប់ ទើបជាការប្រសើរ៕
ចុចអាន៖ជឿអត់? ហេតុផលតូចៗនេះ មនុស្សតែងបរាជ័យក្នុងជីវិតដំបូង របស់ពួកគេ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ