Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោស អតីត​យោធា​ផ្កាយ ២ ដាក់ពន្ធនាគារ ៨ ខែ និងបង្គាប់ឲ្យសងជំងឺចិត្ត ២០ លានរៀល

បានផុស

នៅ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២២​ នេះ បានប្រកាស​សាលក្រមសម្រេចផ្ដន្ទាទោសអតីតផ្កាយ ២ សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់ ៨ខែ ក្រោមការចោទប្រកាន់ពីបទបរិហារបង្កាច់កេរ្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​បក្សពួក​ម្នាក់ទៀត​ឈ្មោះ សូ បិ​ន​ឡា ក៏ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដូចគ្នានេះដែរ និង​បង្គាប់​ឲ្យ​រួមគ្នា​សងជំងឺចិត្ត​ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ ២០ ​លាន​រៀល​ផងដែរ ។​

បច្ចុប្បន្ន​នេះ ​ទណ្ឌិត​ឈ្មោះ​ សូយ ចាន់​សឿន ភេទ​ប្រុស អាយុ ៤៥ ​ឆ្នាំ ជា​អតីត​យោធា​ផ្កាយ ២ មាន​ទីលំនៅ​ផ្ទះ​លេខ ៣១០ អឺ​០ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កំពុង​ជាប់ឃុំ​នៅ ពន្ធនាគារ​ខេត្តកំពង់ស្ពឺ និង​ម្នាក់ទៀត​ឈ្មោះ សូ បិន​ឡា ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន លេខផ្លូវ​បេតុង ភូមិ ត្នោតជ្រុំ​ ៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ជន​ត្រូវ​ចោទ​ទាំង ២​ នាក់​ បាន​រង​នូវ​ពាក្យបណ្តឹង របស់​ឈ្មោះ កើត ខេង ភេទ ប្រុស​អាយុ ៥០​ឆ្នាំ មុខរបរ​ជា​អាជីវករ​នៅ រាជធានី​ភ្នំពេញ ។

យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ បាន​ចោទប្រកាន់​ជន​ត្រូវចោទ​ទាំង ​២​ នាក់ ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍ ប្រព្រឹត្តនៅ​ចំណុច​រាជធានី ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ ២០២០ ដែល​បទល្មើស នេះ​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រ​ ៣១១ នឹង​មាត្រា ៣១២ ​នៃ​ក្រមព្រហ្មទណ្ឌ។ ដើមហេតុ​គឺ នៅក្នុង​អំឡុង​ឆ្នាំ ២០២០​ ឈ្មោះ សូ​យ ចាន់​សឿន​ និង​ឈ្មោះ សូ បិ​ន​ឡា​បាន ប្តឹង​លោក​កើត ខេង និង ឈ្មោះ​ជា ឡង់ឌី ពីបទ​ឆបោក​និង​ក្លែង​លិខិតសាធារណៈ ហើយ​ពាក្យបណ្តឹង​នោះ ​ត្រូវបានតំណាង អយ្យការអមសាលាដំបូង រាជធានី​ភ្នំពេញ​ បើក​ការស៊ើបអង្កេត​តាម​នីតិវិធី​ដោយ​រកឃើញថា មិនមាន​បទល្មើស​ដូច​តាម ការចោទប្រកាន់​នោះទេ ទើប​តំណាង​អយ្យការ​សម្រេច​តម្កល់ទុក​ឥត ចាត់ការ។

​ផ្អែកទៅលើ​ទង្វើ​របស់ ឈ្មោះ សូ​យ ចាន់​សឿន និង​សូ បិ​ន​ឡា បាន​ឃុបឃិត​គ្នា​ប្តឹង​លោក កើត ខេង គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ និង​គ្មាន​ឯកសារគ្រប់គ្រាន់​នេះហើយ ទើប​លោក កើត ខេង បាន​ប្ដឹង​បក​វិញ រហូត​តុលាការ​ចាត់ការ​ជា​បន្ត​បន្ទាប់​ដល់​ដំណាក់កាល​កាត់ទោស និង​ផ្ដន្ទាទោស ហើយ​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ជនរងគ្រោះ​នេះ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម