KPT+
ការបៀតបៀនផ្លូវភេទ បន្សល់ទុកផលប៉ះពាល់ ធ្ងន់ធ្ងរដល់ជនរងគ្រោះ
ការបៀតបៀនផ្លូវភេទជាឥរិយាបថមិនសមរម្យ និងមិនគួរគប្បីក្នុងការប្រព្រឹត្តទៅលើអ្នកណាម្នាក់ឡើយ ទោះជានៅក្នុងស្ថានភាពណាក៏ដោយ។ ការបៀតបៀនផ្លូវភេទកើតឡើងនៅពេលដែលមានការបៀតបៀនក្នុងទម្រង់ផ្លូវភេទ ឬទាក់ទងនឹងភេទ ឬរឿងភេទរបស់បុគ្គលម្នាក់ ហើយវាមានរូបភាពខុសៗគ្នា ដែលអាចតាមរាងកាយ ពាក្យសំដី ឬកាយវិការ នេះបើតាមអង្គការ CARE Cambodia។ តើការបៀតបៀនផ្លូវភេទ ប៉ះពាល់អ្វីខ្លះដល់ជនរងគ្រោះ?
ការបៀតបៀនផ្លូវភេទដោយពាក្យសំដី
- ការប្រើប្រាស់ភាសាមិនសមរម្យ ឬអាសអាភាស និងនិយាយលេងសើចបែបអាសអាភាស
- ការលួងលោមដដែលៗ ដើម្បីបំពេញចំណង់ផ្លូវភេទ ឬការណាត់ជួបក្នុងគោលបំណងផ្លូវភេទ
- ការនិយាយស្ដីដែលមានលក្ខណៈផ្លូវភេទ
- ការវាយប្រហារឯកជនភាព ទាំងក្នុង និងក្រៅសាលារៀន ឬកន្លែងធ្វើការ
- ការស្នើដាក់លក្ខខណ្ឌដោះដូរ ដើម្បីបំពេញចំណង់ផ្លូវភេទផ្ទាល់ខ្លួន ដូចជាការផ្ទេរ ការដំឡើងឋានៈ ប្រាក់ខែ។
- គំរាមកំហែងវាយធ្វើបាប ឬបង្ខិតបង្ខំ ឬរំលោភផ្លូវភេទ។
ការបៀតបៀនផ្លូវភេទដោយកាយវិការ
- ការតាំងបង្ហាញវត្ថុដែលធ្វើឲ្យនឹកឃើញដល់ផ្លូវភេទ មិនថារូបភាព ទស្សនាវដ្ដី ផ្ទាំងរូបភាព
- ការសម្លក់សម្លឹង ឬសញ្ញាកាយវិការដែលទាក់ទងនឹងផ្លូវភេទ
- ការប៉ះ ថើប ឱបក្រសោប ការធ្វើសរសៃ ឬអង្អែលលើរាងកាយដោយមិនមានការយល់ព្រម
- ការវាយធ្វើបាប ឬបង្ខិតបង្ខំ និងរំលោភផ្លូវភេទ។
ការបៀតបៀនផ្លូវភេទផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់ជនរងគ្រោះ?
ទោះជាការបៀតបៀនផ្លូវភេទមិនបន្សល់ទុករបួស ឬស្នាមជាំក៏ដោយ ក៏អាចធ្វើឲ្យជនរងគ្រោះឈឺចាប់ និងអាចផ្លាស់ប្ដូរបែបផែនជីវិតរបស់ជនរងគ្រោះបានផងដែរ។ នៅពេលដែលការបៀតបៀនផ្លូវភេទធ្វើឲ្យស្ត្រីមានភាពភ័យខ្លាច អាម៉ាស់ ឬអាក់អន់ចិត្ត វាអាចបង្កឲ្យមានផលវិបាកដូចជា៖
- បាត់បង់ទំនុកចិត្តលើខ្លួនឯងក្នុងទីសាធារណៈ ហើយសម្ងំនៅតែក្នុងផ្ទះ
- ឈឺចាប់ និងខ្មាសអៀន
- មិនឃ្លានអាហារ និងគេងមិនលក់
- ខ្លាចមនុស្សប្រុស ជាពិសេសមនុស្សប្លែកមុខ
- ខ្វះការជឿជាក់ បាត់បង់ទំនុកចិត្តលើខ្លួនឯង បាក់ទឹកចិត្ត មានកំហឹង និងឆេវឆាវជាងមុន
- បង្កគ្រោះថ្នាក់ បញ្ហាសុខភាពរ៉ាំរ៉ៃ និងមិនចង់ទៅធ្វើការ ឬទៅរៀន
- ធ្វើឲ្យមានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត ឬអាចឈានដល់ការប្រើប្រាស់ថ្នាំញៀនផ្សេងៗ ឬសេពគ្រឿងស្រវឹង
- បាត់បង់ចំណូលដោយសារការបាត់បង់ការងារ។
មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិចៀសផុតពីការបៀតបៀនផ្លូវភេទ។ ដូច្នេះហើយ ក្នុងនាមជាបុរស គួរពិចារណាលើចំណុចអវិជ្ជមាន នៃទង្វើបៀតបៀនផ្លូវភេទនេះ និងមិនគួរធ្វើ ឬត្រូវបញ្ឈប់ទង្វើបែបនេះ ទៅលើស្ត្រីតទៅទៀត៕
ចុចអាន៖បុគ្គលិកក្នុងអូហ្វីស ចូលចិត្តធ្វើសកម្មភាព ៦ នេះ ប្រយ័ត្នពិបាកខ្លួនទៅថ្ងៃមុខ
ចុចអាន៖គន្លឹះ ៥ យ៉ាង យកឈ្នះជំងឺបាក់ស្បាត យ៉ាងមានប្រសិទ្ធភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា