ព័ត៌មានជាតិ
រថយន្តដឹកទំនិញថៃចូលកម្ពុជា យ៉ាងតិចជាង ២០០គ្រឿង ក្នុង១ថ្ងៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ បើតាមការអះអាងរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង១ថ្ងៃៗ មានរថយន្តដឹកទំនិញថៃចូលមកកម្ពុជាយ៉ាងតិចជាង ២០០គ្រឿង ដែលក្នុងរថយន្ត មានទំនិញហូបចុក គ្រឿងសំណង់ និងរថយន្តថ្មីរបស់ក្រុមហ៊ុននាំចូល នៅច្រកអន្តរជាតិប៉ោយប៉ែត ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានបញ្ជាក់ថា រថយន្តដឹកទំនិញដែលចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះ នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតម្រូវឲ្យឡាន១គ្រឿងមានគ្នាតែ២នាក់ ពោលគឺមានអ្នកបើកបរ ១នាក់ និងព្រូ១នាក់ ពេលបើកមកដល់ចំណុចព្រំដែនតម្រូវឱ្យក្រុមគ្រូពេទ្យធ្វើតេស្តរកកូវីដ១៩ហើយ ទើបអនុញ្ញាតឱ្យបើករថយន្តចូល ដើម្បីទប់ស្កាត់កូវីដចូលក្នុងសហគមន៍។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា ច្រកអន្តរជាតិប៉ោយប៉ែត មានទំនិញថៃដែលនាំចូលច្រើនតែទំនិញកម្ពុជា ចូលទៅប្រទេសថៃវិញ មានចំនួនតិចតួច ហើយនៅពេលរថយន្តដឹកទំនិញថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថ បានពិនិត្យគ្រប់រថយន្តដែលចូលមកកម្ពុជា ដើម្បីត្រួតពិនិត្យរកខ្លាចមានលួចលាក់នាំចូលពលករដោយខុសច្បាប់និងទប់ស្កាត់កូវីដ១៩ផងដែរ។
លោកបានបញ្ជាក់ថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញបើកពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារ និងអគារដ្ឋបាលមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនោះផងដែរ ។ វ៉ាន់ ណាង



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង