ព័ត៌មានជាតិ
អ្នកនាំពាក្យបញ្ជាក់ជាថ្មី! នៅអ៊ុយក្រែន មានអតីតនិស្សិត ២៣ នាក់ កំពុងរស់នៅជាមួយគ្រួសារ
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ជាថ្មី នាព្រឹកនេះថា នៅអ៊ុយក្រែន មានអតីតនិស្សិតចំនួន ២៣ នាក់ កំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេ ដែលអតីតនិស្សិតទាំងនោះ បានទៅសិក្សាក្នុងរង្វង់ទសវត្សទី ៨០ និងដើមទសវត្សទី ៩០។
លោក ជុំ សុន្ទរី បញ្ជាក់យ៉ាងដូច្នេះថា “បន្ថែមលើព័ត៌មានបឋម ដែលបានជម្រាបជូនកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ខ្ញុំសូមជម្រាបជូនថា តាមព័ត៌មានទទួលបានពីសមាគមអតីតនិស្សិតកម្ពុជានៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជា ដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រែនទេ ក៏ប៉ុន្តែមានអតីតនិស្សិត ដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទសវត្សទី៨០ និង ដើមទសវត្សទី ៩០ ចំនួន ២៣នាក់ដែលកំពង់រស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ”។
បើតាមលោក ជុំ សុន្ទរី “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិហើយ និងស្ថានទូតកម្ពុជាប្រចាំនៅរុស្ស៊ី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់”៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន