Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលចំណាយជាង ២៨លានដុល្លារ ឧបត្ថម្ភដល់កម្មករនិយោជិតរងផលប៉ះពាល់ដោយកូវីដ១៩

បានផុស

នៅ

រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ២៨លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់កម្មករនិយោជិតលើវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបនិងវិស័យទេសចរណ៍ដែលព្យួរកិច្ចសន្យាការងារដោយសារជំងឺកូវីដ១៩ដែលមានប្រមាណជាង៣៤ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាក្រសួងការងារបានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលទាំង១០ជុំ ដោយបានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនិងវិស័យទេសចរណ៍ដែលព្យួរកិច្ចសន្យាការងារ ដោយសារជំងឺកូវីដ១៩ សរុបចំនួន ៣៤៧៨៤៤នាក់ ស្មើនឹងថវិកាប្រមាណ ១១៤,៥៩ ប៊ីលានរៀល ស្មើនឹងប្រមាណជាង ២៨លានដុល្លារអាមេរិកព្រមទាំងបានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញទន់ផងដែរ។

គិតត្រឹមថ្ងៃទី០៤ខែកម្ភៈឆ្នាំ២០២២នេះ ក្រសួងការងារបានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនិងវិស័យទេសចរណ៍ដែលព្យួរកិច្ចសន្យាការងារដោយសារជំងឺកូវីដ១៩នេះបានចំនួន ៧៨លើកហើយចំពោះការបើកប្រាក់ឧបត្ថម្ភនេះធ្វើឡើងតាមរយៈធនាគារវីង ដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិតដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រនិងសហគ្រាសនាពេលកន្លងមក។

ក្រសួងការងារបានបន្តថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះទឹកប្រាក់ចំនួន៦០៧៥០រៀលស្មើនឹង១៥ដុល្លារសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលពី៧ដល់១០ថ្ងៃ។ទឹកប្រាក់១២១៥០០រៀលស្មើនឹង៣០ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃ ដល់២០ថ្ងៃនិង១៦២០០០រៀលស្មើនឹង៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេល២១ថ្ងៃដល់១ខែ។

ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីងដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតដើម្បីបើកប្រាក់ឧបត្ថម្ភនេះហើយរាល់ការបើកប្រាក់នេះគឺមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម