ចរាចរណ៍
រថយន្តមួយគ្រឿង បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយ និងដើមឈើមួយដើម ទាំងព្រឹក
គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ ខណៈពេលកំពុងបើកបរតាមផ្លូវ ងោកមួយផាំងបណ្តាលឲ្យទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ មួយដើម និងដើមឈើ មួយដើមផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ២០ នាទីព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលស្ថិតនៅមុខចំណុច ធនាគារស្ថាបនា តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-26_10-53-28-1024x768.jpg)
យោងតាមប្រភពព័ត៌មានពីសន្តិសុខយាម នៅធនាគារខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្ត មួយគ្រឿង ម៉ាកហាឡែនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5038 បើកបរក្នុងទិសដៅពីត្បូងមកជើង ដោយនៅក្នុងរថយន្តនោះមានមនុស្សរួមដំណើរចំនួន ៣ នាក់ ប្រុស ១ ស្រី ២ ខណៈពេលនោះស្រាប់តែរថយន្តខាងលើ បានរេចង្កូតចូលមកខាងឆ្វេងបើកទៅបុកនឹងខឿនផ្លូវរួចបន្តទៅបុកជាមួយបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បណ្តាលឲ្យបាក់អស់ មួយដើម និងដើមឈើ មួយដើមផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-26_10-53-36-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-26_10-53-23-1024x576.jpg)
ក្រោយពីកើតហេតុ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ និងធ្វើការរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ ដើម្បីចុះមកពិនិត្យនៅនឹងកន្លែងគ្រោះថ្នាក់ចរាចរណ៍។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-26_10-53-41-1024x768.jpg)
ក្រោយមក កម្លាំងជំនាញខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ៖ រស្មី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក