Connect with us

ព័ត៌មានអន្ដរជាតិ

ចេញមុខហើយ ពេលនេះ ណាតូ ដាក់ពង្រាយកម្លាំង ឆ្លើយតបលើកដំបូង ជាមួយ រុស្ស៊ី​

បានផុស

នៅ

មេដឹកនាំណាតូ បានអនុញ្ញាតឲ្យដាក់ពង្រាយក្រុមកងកម្លាំង ឆ្លើយតបរបស់សម្ព័ន្ធភាព ជាលើកដំបូង។ ចំណាត់ការនេះ ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​ការ​វាយប្រហារ​របស់ ​រុស្ស៊ី​ លើ​ អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាព​នេះ​មាន​កងទ័ពចំនួន ៤០,០០០ នាក់ និង​មានកងកម្លាំង​ជើងគោក អាកាស និងកងទ័ព​ជើង​ទឹក ។

អគ្គលេខាធិការ​ណាតូលោក Jens Stoltenberg មិន​បាន​និយាយ​ថា តើ​ទាហាន​ប៉ុន្មាន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ។ ប៉ុន្តែ​លោក​បាន​និយាយ​ថា រុស្ស៊ី​បាន​បំផ្លាញ​សន្តិភាព​នៅ​អឺរ៉ុប ហើយ​ថា​ប្រជាជន​អ៊ុយក្រែន​កំពុង​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់​ពួកគេ​ នៅ​ចំពោះ​មុខ​ការ​វាយប្រហារ ដោយ​ក្រុង​ម៉ូស្គូ។

ទាហាន​រាប់​ពាន់​នាក់​ មក​ពី​សហរដ្ឋ​អាមេរិក កាណាដា និង​បណ្ដា​ប្រទេស​អឺរ៉ុប​ ត្រូវ​បាន​បញ្ជូន​ទៅ​ច្រាំង​ខាង​ខាងកើត​របស់​អង្គការ​ណាតូ។ ពួកគេ​នឹង​មិន​ចូល​អ៊ុយក្រែន​ទេ ព្រោះ​វា​មិន​មែន​ជា​សមាជិក​នៃ​សម្ពន្ធភាព។ ប៉ុន្តែណាតូ នឹង​ផ្ដល់​សព្វាវុធ និង​ឧបករណ៍​បន្ថែម​ទៀត​ ដល់​កងកម្លាំង​អ៊ុយក្រែន។

ទោះបីជា​យ៉ាងណា ​មេដឹកនាំ​ណាតូ​ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយនិយាយ​ថា ពួកគេ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្តការ​សន្ទនា​ជា​មួយ​រុស្ស៊ី។ ពួកគេ​និយាយ​ថា ​ខ្លួនបាន​អញ្ជើញ​មន្ត្រី​រុស្ស៊ី​ឲ្យ​អង្គុយ​ចរចា​ម្ដង​ហើយ​ម្ដង​ទៀត ​ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយតប​ទេ។ ពួកគេក៏បានពណ៌នា​​សេចក្ដី​ថ្លែងការណ៍​ ចេញ​ពី​វិមាន​ក្រឹមឡាំង​ថា ​ជា “របាំង​នៃ​ការ​កុហក”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ ​ប្រធានាធិបតី អ៊ុយក្រែន បង្ហោះឃ្លិប ក្រោយពាក្យចចាមអារ៉ាមថា លោកគេចខ្លួនចោលប្រជាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម