សន្តិសុខសង្គម
មុខសញ្ញាលួចម៉ូតូរបស់ប្រជាពលរដ្ឋ២នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀងតាមក្របួចជាប់
បាត់ដំបង ៖ ជនសង្ស័យជាមុខសញ្ញា(លួចម៉ូតូ)២នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងក្របួចបានត្រឹមរយៈពេល១ថ្ងៃ ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលស្រុកកំរៀងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើបានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីនៅថ្ងៃខែខាងលើនៅតាមចំណុចផ្លូវជាតិលេខ៥៩ក្រុមទី០៦ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងថាមានករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)មួយបានកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ លេខម៉ាស៊ីន6219183 គ្មានស្លាកលេខជារបស់ជនរងគ្រោះឈ្មោះហ៊ី .សុភា ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរលក់ដូរ។
លោកវរសេនីយ៍ទោ គឹម ចត់ អធិការនគរបាលស្រុកកំរៀងបានឲ្យដឹងដែរថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះលោកបានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់កំណត់មុខសញ្ញាជនសង្ស័យទាំង២នាក់បាន។ ហើយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៨និង១០នាទីព្រឹក ដោយបានការសម្របសម្រួលលើនីតិវិធីពីលោកកែវ .សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាលស្រុកកំរៀងសម្រេចធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យទាំង២នាក់តែម្តង។
ជនសង្ស័យទាំង២នាក់ រួមមាន១,ឈ្មោះណន ចន្ថា ហៅហ៊ុប ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ២,ឈ្មោះកែ សំរួល ហៅអូន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោស)នាពេលកន្លងមកដោយនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូដែលមានភិនភាគដូចខាងលើរបស់ជនរងគ្រោះប្រាកដមែន។ សមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះនោះមកប្រគល់ជូនម្ចាស់វិញ។ នៅពេលនេះនគរបាលស្រុកបានកសាងសំណុំរឿង ដើម្បីបញ្ជូនមកការិយាល័យជំនាញនៃស្នងការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?