Connect with us

កីឡា

Reinier De Ridder បាន​កោះហៅ​តារា​ជួរមុខ​មួយចំនួន​ក្រោយ​ផ្ដួល Kiamrian Abbasov ដើម្បី​រក្សា​ខ្សែក្រវាត់ Middleweight របស់ខ្លួន

បានផុស

នៅ

Reinier “The Dutch Knight” de Ridder ដែល​គេ​ស្គាល់​ថា​ ម្ចាស់​ខ្សែក្រវាត់​ពីរ​របស់​ស្ថាប័ន ONE Championship នោះ​នៅតែ​រក្សា​ការប្រកួត​យ៉ាង​ល្អ​ទល់នឹង Kiamrian “Brazen” Abbasov ដើម្បី​បន្តកាន់កាប់​ខ្សែក្រវាត់​នៅ​ព្រឹត្តិការណ៍ ONE: FULL CIRCLE នា​ថ្ងៃទី ២៥ កុម្ភៈ យប់មិញ ឯ​ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​យប់មិញ កីឡាករ​រហស្សនាម “The Dutch Knight” បាន​ទាញ​ក្បាល​ម៉េ​ក្រូ និង កៅ​ហៅ​តារា​ជួរមុខ​មួយចំនួន​។​

«​ក្នុង​៣​សប្ដាហ៍​ទៀត​ដល់​ព្រឹត្តិការណ៍ ONE X ហើយ​, Andre Galvao, សូម​បន្ត​ស្វែងរក​ជើង​ខ្លាំង​ផ្នែក​ចំបាប់​។ សូម​ចូលមក ខ្ញុំ​នឹងធ្វើ​ឲ្យ​អ្នកឯង​ចុះចាញ់​”​។ De Ridder ថ្លែង​ក្រោយ​ចប់​ការប្រកួត​យប់មិញ។

«​ខ្ញុំ​បាន​ផ្ដួល​ជើងឯក​ទម្ងន់ welterweight រួចហើយ ខ្ញុំ​បាន​ផ្ដួល​ជើងឯក​ទម្ងន់ middleweight បាន​ទៀត ខ្ញុំ​បាន​ផ្ដួល​តារា​ទម្ងន់ heavyweight នរណា​បន្ទាប់​ទៀត​? មោះ​តារា​ទម្ងន់ Heavyweight ឡើងមក​»​។

​ម្ចាស់​ខ្សែក្រវាត់​ពីរ​សង្កត់ធ្ងន់​ទៀតថា​៖«​សូម​ឲ្យ​ខ្ញុំ​ជួប [Anatoly] Malykhin​។ សូម​ឲ្យ​ខ្ញុំ​វ៉ៃ​នឹង [Arjan] Bhullar ក្នុងការ​ប្រកួត​នាយ​ប់​ជាមួយគ្នា​នោះ​។ ខ្ញុំ​នឹង​បញ្ចប់​អ្នក​ទាំងពីរ​នេះ​នៅ​យប់​ជាមួយគ្នា​តែម្ដង»។

​យប់មិញ​នេះ​ពេល​លើង​ការពារ​ខ្សែក្រវាត់ ONE middleweight ម្ចាស់​ខ្សែក្រវាត់​ពីរ ONE World Champion បាន​ឃ្លេ​បញ្ចប់​ម្ចាស់​ខ្សែក្រវាត់ ONE welterweight (​កំពុងកាន់​កាប់​ដោយ Abbasov) ដោយ​ការប្រើ​ឃ្លេ​ដៃ ក្រោយ​គ្រប់គ្រង​ការប្រកួត​យ៉ាង​ល្អ​រហូតដល់ ៣ ទឹក​ពេញ។

បន្ទាប់ពី​ទទួល​ជ័យជម្នះ​យប់មិញ​លើ Abbasov នាំ​ឲ្យ De Ridder បន្ត​កំណត់ត្រា​ឈ្នះ និង មិន​ចាញ់​សោះ​ក្នុង​លទ្ធផល ១៥-០​។

គួរ​ដឹងថា De Ridder កំពុង​គ្រង​ខ្សែក្រវាត់​ពីរ​ខ្សែ​គឺ ONE Middleweight World Championship និង ONE Light Heavyweight World Championship៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តប៉ៃលិន
ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៣៣ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៥៣ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម