Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានអ៊ុយក្រែនម្នាក់ សុខចិត្តបំផ្ទុះខ្លួនឯង ដើម្បីផ្ដាច់ស្ពាន បញ្ឈប់រថក្រោះ រុស្ស៊ី

បានផុស

នៅ

ទាហានអ៊ុយក្រែនម្នាក់ សុខចិត្តលះបង់ជីវិតដោយបំផ្ទុះខ្លួនឯងនៅលើស្ពានមួយ ដើម្បីបញ្ឈប់រថក្រោះរបស់រុស្ស៊ី កុំឱ្យរុលទៅមុខ ចូលទីតាំងរបស់ខ្លួន។

A
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Vitaliy Skakun Volodymyrovych ជាកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានយាមល្បាតក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបំផ្ទុះខ្លួនឯង ក្នុងបំណងបំផ្លាញស្ពាន ដើម្បីរារាំងរថក្រោះរុស្ស៊ី មិនឱ្យចូលលុកលុយក្នុងតំបន់ ខណៈហេតុការន៍នេះបានកើតឡើង កាលពីថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២២។

A

មុនពេលបំផ្ទុះ ទាហានរូបនេះ បានរាយការណ៍ទៅកាន់ថ្នាក់លើថា មានទាហានរុស្ស៊ីវាយលុកចូលតំបន់របស់ខ្លួន ប៉ុន្តែគាត់មិនអាចធ្វើបានដើម្បីបញ្ឈប់ទាហានទាំងនោះទេ ដូច្នេះមានតែការលះបង់ខ្លួនឯងប៉ុណ្ណោះ។

បន្ទាប់ពីការលះបង់របស់គាត់ ខ្សែការពារខាងក្នុងអាចរៀបចំទប់ទល់ទាន់ពេលវេលា ប៉ុន្តែជាអកុសលមកទល់ពេលនេះ  តំបន់ Kherson ត្រូវបានរឹបអូសដោយរុស្ស៊ីបាត់ទៅហើយ។

A

ទោះយ៉ាងណា វីរភាពរបស់ Vitaliy Skakun បានធ្វើឱ្យប្រជាជនអ៊ុយក្រែន និងមនុស្សជាច្រើននៅលើពិភពលោកមានក្ដីរំភើប និងស្ញប់ស្ញែងជាខ្លាំង ដែលគាត់ហ៊ានប្ដូរជីវិតដើម្បីជាតិ លុះដល់ដង្ហើមចុងក្រោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Star

ចុចអាន៖ ប្រធានា​​ធិបតី​ អ៊ុ​យក្រែន ឆ្លើយតបផាំងៗ ក្រោយអាមេ​រិក​ស្នើ​ឲ្យ​ជម្លៀសលោកចេញពីប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម