Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំង អ៊ុយក្រែន កំពុងវាយបក រុស្ស៊ី វិញមិនឲ្យរុលចូលក្រុង គៀវ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃសៅរ៍ថា កងទ័ពប្រទេសរបស់លោកបានវាយបកកងកម្លាំងរុស្ស៊ីដែលកំពុងរុលទៅមុខលើទីក្រុង គៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា ការប្រយុទ្ធកំពុងកើតឡើងនៅក្នុងទីក្រុង និងតំបន់ជាច្រើនក្នុងប្រទេសរបស់លោក ប៉ុន្តែទីក្រុង គៀវ និងទីក្រុងនានាជុំវិញរដ្ឋធានីត្រូវបានគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែនវិញហើយ ។

លោក Zelenskyy បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការវាយលុកតំបន់លំនៅដ្ឋានដែលមិនជាជាគោលដៅយោធា ដោយនិយាយថា ពួកគេកំពុងប្រើប្រាស់សព្វាវុធគ្រប់ប្រភេទ រួមទាំងមីស៊ីល និងយន្តហោះចម្បាំងផងដែរ ។

នៅចុងបញ្ចប់នៃសាររបស់គាត់ លោក Zelenskyy បានប្តូរការនិយាយរបស់លោកទៅជាភាសារុស្សី ដោយលោក​បាន​អរគុណ​អ្នក​ដែល​ជា​ប្រជាជន​រុស្ស៊ី​ដែល​មាន​មនសិការ​ចំពោះ​ការ​បញ្ចេញ​មតិ​ប្រឆាំង​នឹង​សង្រ្គាម​ដឹកនាំ​ដោយ​រុស្ស៊ី ។

លោក​បាន​បន្តក្នុងសារនោះ​ថា “​យើង​ត្រូវ​បញ្ឈប់​សង្គ្រាម​នេះ ​។ យើង​អាច​រស់នៅ​ដោយ​សន្តិភាព​ជាមួយ​គ្នា​” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចេញមុខហើយ ពេលនេះ ណាតូ ដាក់ពង្រាយកម្លាំង ឆ្លើយតបលើកដំបូង ជាមួយ រុស្ស៊ី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ វិនាទី មុន

ភ្លៀង​​ខ្លាំង​បណ្តាល​ឱ្យ​បាក់ដី​​​​និង​បង្ក​ឲ្យ​ស្លាប់​និង​បាត់ខ្លួន​ជិត​៣០នាក់​​នៅ​​ចិន

ទូតវៀតណាម Nguyen Minh Vu
ព័ត៌មានជាតិ១៧ វិនាទី មុន

ទូតវៀតណាមថ្មីថាប្រទេសលោកផ្ដល់អាទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីជាមួយកម្ពុជា

អង់តែនទូរសព្ទ
ព័ត៌មានជាតិ៤ នាទីutes មុន

Metfone ឈរ​លើ​គេ​ Smart លេខ​ពីរ Cellcard ​លេខ ៣ សាងសង់​ដំណើរការ​បង្គោល​អង់តែន​ទូរសព្ទ​ច្រើន​ជាង​គេ​ទូទាំង​ប្រទេស

ព័ត៌មានជាតិ២៩ នាទីutes មុន

ឆ្នាំ២០២៤៖និស្សិតជាង៦ពាន់នាក់ បានទទួលជ្រាបពីគោលនយោបាយរដ្ឋាភិបាលតាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ត្រាំ៖ Elon Musk នឹង​ជួយ​រក​លុយ​រាប់​រយ​ពាន់​លាន​ដុល្លារ​មកវិញ ពី​ការ​កេងបន្លំ​ក្នុង​ជួរ​រដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម