Connect with us

KPT+

នៅឲ្យ​​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន បើ​មិន​ចង់​ជួប​វិបត្តិ ៦ យ៉ាងនេះ

បានផុស

នៅ

រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត​ គឺ​គួរ​សេពគប់​ជាមួយ​អ្នកណា​ នៅ​ក្នុង​ជីវិត​យើង។ មនុស្ស​ជោគជ័យ​ក្នុង​អាជីព​ តែង​ចៀសវាង​មនុស្ស​អវិជ្ជមាន​ចោល ​ពី​ជីវិត​ពួកគេ។

នេះ​ជា​ហេតុផល ៦ យ៉ាង​ ដែល​អ្នក​គួរ​ចៀសវាង ​មនុស្ស​អវិជ្ជមាន​ក្នុង​ជីវិត​អ្នក ៖

១. មនុស្ស​អវិជ្ជមាន​អាច​មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា​

មនុស្ស​អវិជ្ជមាន​នឹង​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​ទឹកចិត្ត​ ហើយ​ពួកគេ​នឹង​ព្យាយាម​ទាញ​អ្នក​ចុះ​​ទៅ​កន្លែង​ងងឹតជាមួយ​ពួកគេ។ ដូចលោក Robert Tew  ធ្លាប់​និយាយ​ថា “ កុំ​ទុក​ឱ្យ​មនុស្ស​អវិជ្ជមាន​នៅ​ក្បែរ​​ ហើយ​ឲ្យ​គេ​មក​បំពុល​អ្នក​ឲ្យ​សោះ ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. មតិ​ប្រតិកម្ម​អវិជ្ជមាន​ពី​មនុស្ស​អវិជ្ជមាន​ប៉ះពាល់​ដល់​ការ​គិត​

ប្រសិន​បើ​អ្នក​ដើរ​លេង​ជាមួយ​ក្រុម​មនុស្ស​អវិជ្ជមាន​ ហើយ​ស្ដាប់​ពួកគេ​និយាយ ​ពួកគេ​នឹង​ចាប់ផ្ដើម​ជះឥទ្ធិពល​ដល់​ការ​គិត​របស់​អ្នក។  ត្រូវ​ចាត់​ទុក​មនុស្ស​អវិជ្ជមាន​ គឺ​ជា​បិសាច​ជញ្ជក់​ឈាម​ ដែល​យើង​គួរ​ចៀស​ឆ្ងាយ។

៣. ពួកគេ​គឺ​ជា​បំពង់​បង្ហូរ​ថាមពល

ភាពអវិជ្ជមាន​របស់​គេ​មិន​មែន​តែ​ធ្វើ​ឲ្យ​ខ្លួនគេ​ហត់​នឿយ ប៉ុន្តែ​ក៏​ធ្វើឲ្យយើង​ហត់​នឿយ​តាម​ដែរ។ ​ពេល​ដែល​នៅ​ជុំវិញ​មនុស្ស​អវិជ្ជមាន ពួកគេ​ប្រៀប​ដូចជា​ជាបំពង់បង្ហូរ​ថាមពលចេញ​ពី​ខ្លួនអ្នក​។ ពួកគេគឺជាក្រុម​ដែល​បាន​បូម​យក​គ្រប់យ៉ាង ទាំងកម្លាំង​កាយ និង​ចិត្ត​ ចេញ​​ពី​យើង។

៤. បំផ្លាញ​ភាព​ជឿជាក់​របស់​អ្នក

ប្រសិន​បើ​នៅ​ជុំវិញ​ខ្លួន​អ្នក ​មាន​ក្រុម​មនុស្ស​អវិជ្ជមាន ​ធានា​ថា​ពួកគេ​នឹង​ព្យាយាម​និយាយ​រឿង​អាក្រក់​ណាមួយ​ ប្រាប់​អ្នក ​ធ្វើ​ឲ្យ​អ្នក​ភ្លេចភ្លាំង​ស្មារតី​ បាត់បង់​ជំនឿ​ចិត្ត​ និង​ភាព​ជឿជាក់​ផ្ទាល់ខ្លួន។

៥. មនុស្ស​អវិជ្ជមាន​មិន​ដែល​ផ្ដល់​ការ​លើក​ទឹកចិត្ត

មនុស្ស​អវិជ្ជមាន​មិន​ត្រឹម​តែ​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ​ ពួកគេ​នៅ​ពូកែ​ខាង​និយាយ​បំបាក់​ទឹកចិត្ត​ និង​ផ្ដល់​ឱ្យ​អ្នក​នូវ​មតិ​អវិជ្ជមាន​ផង​ដែរ។

អ្វី​ដែល​ត្រូវ​ការ​ក្នុង​គ្រា​ជួប​ទុក្ខ​លំបាក​នោះ ​គឺ​មាន​អ្នក​ដែល​លើក​ទឹកចិត្ត​​ គាំទ្រ​ ហើយ​បញ្ចុះបញ្ចូល​អ្នក ​តែ​ក្រុម​មនុស្ស​អវិជ្ជមាន​គឺ​ផ្ទុយ​ពី​នេះ។

៦. មិន​រីក​ចម្រើន​ទៅ​មុខ

ប្រសិន​បើ​មាន​មិត្ត​ជាមួយ​មនុស្ស​អវិជ្ជមាន ​ពួកគេ​នឹង​ត្រេកអរ​នៅ​ពេល​អ្នក​បរាជ័យ​ ព្រោះ​ពួកគេ​មិន​ចង់​ឃើញ​អ្នក ​រីកចម្រើន​ជាង​ពួកគេ​ឡើយ។ ចង់​បាន​ជីវិត​ល្អ​ប្រសើរ ​គឺ​ត្រូវ​សេពគប់​ជាមួយ​មនុស្ស​ដែល​គិត​វិជ្ជមាន​ ដើរ​ទាន់​សម័យកាល​ ហើយ​នឹង​ជួយ​ឱ្យ​អ្នក​ឈាន​ទៅ​មុខ​ជាមួយ​គេ​ដែរ។

មក​ដល់​ចុង​ក្រោយ​នេះ​ អ្នក​អាច​រៀន​សម្លឹង​មើល​មនុស្ស​ ហើយ​សម្រេចចិត្ត​​ថា ​មនុស្ស​ប្រភេទ​ណា​ ដែល​អ្នក​គួរ​ធ្វើ​ជា​មិត្ត​ និង​សក្តិ​សម​ចំណាយ​ពេល​ជាមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ធ្វើរបៀបណាទទួលបានការឱ្យតម្លៃក្នុងសង្គមកាន់តែច្រើនឡើង

ចុចអាន៖ ពាក្យថា មនុស្ស​ទន់ខ្សោយពឹងសំណាង​ មនុស្ស​រឹងមាំ ពឹងខ្លួនឯងមានន័យ​ដូចម្តេច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម