ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជាឲ្យយកជ័យជម្នះឲ្យបាន ត្រឹមថ្ងៃទី២ ខែមីនា
លោក Andrei Fedorov អតីតអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់ Al Jazeera ថា ប៉ុន្មានថ្ងៃខាងមុខ គឺជាពេលដ៏សំខាន់ក្នុងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលបទបញ្ជាដំបូងរបស់លោកប្រធានាធិបតី Vladimir Putin គឺត្រូវបញ្ចប់ប្រតិបត្តិការយោធាជាមួយនឹងជ័យជម្នះឲ្យបានត្រឹមថ្ងៃទី២ខែមីនា។
លោក Fedorov បាននិយាយកាលពីថ្ងៃអាទិត្យទី២៧ខែកុម្ភៈថា លោកមានក្តីសង្ឃឹមក្នុងកិច្ចពិភាក្សាប្រកាសរវាងប្រទេសទាំងពីរ ទោះទីក្រុងមូស្គូនៅតែបន្តការវាយលុក ទៅលើប្រទេសជិតខាងរបស់ខ្លួនក៏ដោយ។
លោកនិយាយថា “គួរតែមានកិច្ចពិភាក្សាជាបន្តដោយគ្មានលក្ខខណ្ឌជាមុន។ ខ្ញុំដឹងពីជំហរមិត្តរបស់ខ្ញុំនៅទីក្រុង គៀវ និងការដឹកនាំរបស់អ៊ុយក្រែន។ ពួកគេត្រៀមខ្លួនអង្គុយជជែក ប៉ុន្តែត្រូវតែពិភាក្សាដោយគ្មានលក្ខខណ្ឌ”។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅមុននេះបន្តិចថា អ៊ុយក្រែន និងរុស្ស៊ីបានព្រមព្រៀងគ្នាធ្វើកិច្ចចរចារួចហើយ នៅទីកន្លែងមួយជិតព្រំដែនប្រទេសបេឡារុស។
យោងតាមមេដឹកនាំអ៊ុយក្រែន, កិច្ចពិភាក្សាដែលបានប្រកាសជាលើកដំបូងចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការវាយលុកពេញទំហឹងលើអ៊ុយក្រែនកាលពីសប្តាហ៍មុនមក គឺនឹងត្រូវធ្វើឡើងដោយគ្មានលក្ខខណ្ឌជាមុន និងជាលទ្ធផលនៃកិច្ចសន្ទនាតាមទូរសព្ទរវាងលោក Zelenskyy និងសមភាគីបេឡារុស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ទាហានរុស្ស៊ីជាង ១ពាន់នាក់ហើយ បានស្លាប់ក្នុងការប្រយុទ្ធជាមួយ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan