ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រឈមធ្ងន់ធ្ងររឿងប្រេង និងទំនិញដោយគ្មានប្រព័ន្ធទូទាត់ SWIFT
ការនាំចេញទំនិញទាំងអស់របស់រុស្ស៊ីរាប់ទាំងប្រេង និងលោហធាតុរហូតដល់គ្រាប់ធញ្ញជាតិនឹងត្រូវបានរំខានដោយទណ្ឌកម្មថ្មីៗរបស់បស្ចឹមប្រទេសដែលនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ហើយប្រទេសលោកខាងលិចក៏នឹងកើនឡើងតម្លៃ និងអតិផរណា។ នេះបើយោងតាមពាណិជ្ជករ និងអ្នកវិភាគបាននិយាយ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីថ្ងៃសៅរ៍បានបិទការចូលរបស់ធនាគាររុស្ស៊ីទៅនឹងប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ក្នុងការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ ដោយសារប្រទេសនេះនៅតែបន្តវាយប្រហារលើអ៊ុយក្រែន។
ខណៈពេលធនាគាររុស្ស៊ីមួយចំនួនរាប់ទាំង Gazprombank ដែលបម្រើសេវាទូទាត់ប្រេង និងឧស្ម័នដ៏ធំបានគេចផុតពីទណ្ឌកម្មទាំងស្រុង ពាណិជ្ជករ និងអ្នកវិភាគបាននិយាយថា ពេលដែលខ្លួនត្រូវការផ្លាស់ប្តូរទៅប្រព័ន្ធថ្មីនឹងនៅតែមានចលាចលខ្លាំងរហូតដល់លំហូរ។
វិធានការដែលនឹងរាប់បញ្ចូលទាំងការរឹតបន្តឹងលើទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ីនឹងត្រូវបានអនុវត្តនាប៉ុន្មានថ្ងៃខាងមុខ ដោយមន្ត្រីនិយាយថា ការលើកលែងថាមពលមួយចំនួនកំពុងត្រូវបានអនុវត្ត។
អ្នកស្រី Amrita Sen សហស្ថាបនិកអ្នកវិភាគ Energy Aspects បាននិយាយថា ៖«ខណៈកំពុងព្យាយាមលើកលែងប្រតិបត្តិការថាមពល SWIFT នៅតែអាចរំខានដល់លំហូរពាណិជ្ជកម្មថាមពលនៅក្នុងរយៈពេលខ្លី ហោចណាស់អ្នកទិញប្តូរទៅជម្រើសផ្សេងដូចជា Telex ឬប្រព័ន្ធផ្សេង»។
អ្នកស្រីបន្តថា ៖«នៅលើទំនិញផ្សេងៗទៀត ខ្ញុំមិនអាចមើលថាតើការជួញដូរនៅបន្តដោយគ្មានការលើកលែងរបៀបណា»។
SWIFT ដែលជាសង្គមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោកគឺជាប្រព័ន្ធផ្ញើសារសុវត្ថិភាពមួយដែលជួយសម្រួលដល់ការទូទាត់ឆ្លងប្រទេសយ៉ាងឆាប់រហ័ស ការផ្ទេរប្រាក់រាប់ពាន់លានដុល្លារក្នុងមួយៗឆ្នាំបានក្លាយជាយន្តការចម្បងសម្រាប់ពាណិជ្ជកម្មហិរញ្ញវត្ថុអន្តរជាតិ។
រុស្ស៊ីជាប្រទេសផលិតប្រេង១០%ទូទាំងពិភពលោក និងផ្គត់ផ្គង់ឧស្ម័ន៤០%ទៅអឺរ៉ុប។ រុស្ស៊ីជាអ្នកនាំចេញធញ្ញជាតិ និងជីដ៏ធំបំផុតក្នុងពិភពលោក។ ជាប្រទេសផលិត Palladium និងនីកែលលំដាប់លេខ១ក្នុងលោក ជាប្រទេសនាំចេញដែក និងធ្យូងថ្មធំបំផុតលំដាប់ទី៣ និងជាប្រទេសនាំចេញឈើធំជាងគេលំដាប់ទី៥។
យ៉ាងហោចណាស់ ពាណិជ្ជករប្រេង និងទំនិញ១០នាក់ដែលប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា លំហូរនៃទំនិញរុស្ស៊ីទៅបស្ចឹមប្រទេសនឹងត្រូវរំខានយ៉ាងធ្ងន់ធ្ងរ ឬបញ្ឈប់ទាំងស្រុងក្នុងរយៈប៉ុន្មានថ្ងៃខាងមុខ។
ធនាគារិកម្នាក់ដែលធ្វើនៅធនាគារដ៏ធំនៅអឺរ៉ុបបាននិយាយថា ៖«យើងនៅតែអាចប្រើប្រព័ន្ធខាងក្នុងនៃធនាគារអន្តរជាតិបានដែលមានសាខានៅប្រទេសរុស្ស៊ី ប៉ុន្តែវានឹងស្មុគស្មាញខ្លាំង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា