Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុង​​​គ្រា​​​ដ៏​​លំបាក ការ​គាំទ្រ​​លោក​ Zelensky ពី​​ពលរដ្ឋ​អ៊ុយក្រែន​កើន​ដល់​ជាង​៩០​%

បានផុស

នៅ

ជាង៩០​%​នៃ​ប្រជា​ជន​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ធ្វើ​ការ​ស្ទង់​មតិ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​បាន​និយាយ​ថា ​ពួក​គេ​គាំទ្រ​លោក​ប្រធានាធិបតី Zelensky ដែល​ចំនួន​នេះ​បាន​កើន​ឡើង​​​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១​រហូត​ដល់​ទៅ​៣​ដង។

យោង​តាម​ការ​ស្ទង់​មតិ ដែល​រៀប​ចំ​ឡើង​​ដោយ Rating Sociological  បាន​បង្ហាញ​ថា ​ប្រជា​ជន​​៩១​%​បាន​គាំទ្រ​លោក ហើយ​មាន​តែ​៦​%​ប៉ុំណ្ណោះ​​​មិន​គាំទ្រ និង​៣​%​មិន​សម្រេច​ចិត្ត​គាំទ្រ ឬ​អត់។

លោក​ប្រធានាធិបតី Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​នៅ​ក្រៅ​ប្រទេស​អ៊ុយក្រែន​ចំនួន​២​ពាន់​នាក់​ក៏​ត្រូវ​បានធ្វើ​ការ​ស្ទង់​មតិ​ដែរ ប៉ុន្តែ​​ប្រជា​ជន​នៅ​តំបន់គ្រប់​គ្រង​ដោយ​រុស្ស៊ី Crimea និង​តំបន់​ផ្តាច់​ខ្លួន​គ្រប់​គ្រង​ដោយ​ពួក​ឧទ្ទាម​​ក្នុង​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ស្ទង់​មតិ​នេះ​ទេ។

នៅ​ពេល​សួរ​សំនួរអំពី​ឱកាស​ដែល​អ៊ុយក្រែន​អាច​មាន​លទ្ធផល​​ទប់​ទល់​នឹងការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទេ? អ្នក​ឆ្លើយ​៧០​%​បាន​និយាយ​ថា​ ពួក​គេ​ជឿ​ថា អ៊ុយក្រែន​ពិត​ជា​អាច។

លើស​ពី​នេះ​ទៀត ការ​គាំទ្រ​ដល់​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​ក៏​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់​ដែរ​ តាំង​ពីមុន​ពេល​​សង្គ្រាម​បាន​ផ្ទុះ​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម