Connect with us

ជីវិតកម្សាន្ដ

អ្នកជំនាញកោសល្យវិច្ច័យ រកឃើញភស្តុតាងបន្ថែម ពាក់ព័ន្ធការស្លាប់របស់ Tangmo ហើយមនុស្ស២នាក់ ត្រូវចោទប្រកាន់

បានផុស

នៅ

អ្នកជំនាញផ្នែកកោសល្យវិច្ច័យ បានច្រានចោលរបាយការណ៍ដែលថា Tangmo ទៅខាងក្រោយទូកដើម្បីបត់ជើងតូច។ អ្នក​ជំនាញ​និយាយ​ថា នាង​ស្លៀក​ឈុតរឹប​រាង ដែល​ជាហេតុធ្វើឲ្យលំបាកក្នុងការធ្វើបែប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើកោសល្យវិច័យបឋមបង្ហាញថា Tangmo មានខ្សាច់នៅក្នុងសួតរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលពិនិត្យជាតិពុលត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែលប្រាំពីរថ្ងៃ។

រហូត​មក​ដល់​ពេល​នេះ មានជន​សង្ស័យចំនួន​២​នាក់ ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​នេះ។ អ្នកបើកទូក និង​ម្ចាស់​ទូក ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទបង្កឲ្យមានអ្នក​ស្លាប់​ដោយ​ការ​ធ្វេសប្រហែស។

ប៉ូលិសម្នាក់និយាយថា ជនសង្ស័យទាំងពីរ បានទៅប៉ុស្តិ៍នគរបាលស្រុក មឿង កាលពីម្សិលមិញជាមួយមេធាវី ដើម្បីទទួលការចោទប្រកាន់នេះ ហើយបានដាក់ពាក្យសុំនៅក្រៅឃុំ។ អ្នកបើកទូកឈ្មោះ Paibul ក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទ បើកទូកជាមួយអាជ្ញាប័ណ្ណផុតកំណត់ផងដែរ។

ស្របពេលជាមួយគ្នានោះ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ម្តាយរបស់ Tangmo គឺលោកស្រី Panida ជឿថា ការស្លាប់របស់កូនស្រីគាត់ ពិតជាគួរឲ្យសង្ស័យ។ លោកស្រីមិនជឿថា Tangmo បត់ជើងតូចនៅខាងក្រោយទូកនោះទេ។ លោកស្រីក៏បាននិយាយផងដែរថា ប្រហែលជាមានអ្នកនៅលើទូកជាមួយ Tangmo មិនចង់ឲ្យនាងនៅទីនោះ ព្រោះមានរូបថតមួយសន្លឹកដែលបង្ហាញថា Tangmo អង្គុយតែម្នាក់ឯងនៅខាងក្រោយទូក យ៉ាងស្រងូតស្រងាត់។

នៅក្នុងបទសម្ភាសន៍មុននេះ ម្តាយរបស់ Tangmo បានប្រាប់អ្នកយកព័ត៌មានថា Tangmo គឺជាអ្នកហែលទឹកដ៏ជំនាញតាំងពីនាងនៅក្មេងម្ល៉េះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ខ្សែ​ជីវិត​ដ៏​ជូរចត់​របស់ Tangmo មុនពេលជួប​ឧប្បត្តិហេតុ​ បាត់បង់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣៥ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣៦ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៣៩ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម