Connect with us

ជីវិតកម្សាន្ដ

ទៀង បូរមី យុវតីដំបូងតំណាងកម្ពុជា ចូលប្រកួតលើឆាកMTUនៅឌូបៃ​

បានផុស

នៅ

ពិតជា​អស្ចារ្យ​ណាស់​ចំពោះ​បេក្ខនារី​វ័យ​១៦​ឆ្នាំ ទៀង បូរ​មី ដែល​ទើប​ប្រកួត​ក្នុង​កម្មវិធី​Miss Teen Universe Cambodia​កាលពី​ថ្មីៗ​កន្លងទៅ​ មិន​ត្រឹមតែ​ទទួលបាន​ជាប់​ក្នុង​វគ្គ​Top 10​តែ​ប៉ុណ្ណោះ​ឥឡូវ​នេះ​នាង​មានឈ្មោះ​បាន​ចេញទៅ​ប្រ​កួត​នៅ​ប្រទេស​ឌូ​បៃ​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ពិតណាស់ ទៀង បូរ​មី គឺជា​Miss Teen Universe Cambodia2021 ,Top 10 ដែល​ត្រូវបាន​ជ្រើស​រើស​ជាយុវតី​ដំបូង​គេ​តំណាង​ឲ្យ​កម្ពុជា ចូលរួម​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​Miss Teen Universe​ក្នុង​ឆ្នាំ​២០២២​នេះ​នា​ទឹកដី​ប្រទេស​អារ៉ាប់​រួម​ក្នុង​ទីក្រុង​ឌូ​បៃ​។​

តាម​ការ​កត់សម្គាល់​នៅក្នុង​ការចេញដំណើរ​ទៅ​ចូលរួម​ការប្រកួត​Miss Teen Universe​នេះ​ គេ​ឃើញ​មាន​វត្តមាន​បងប្អូន​សាច់ញាតិ​និង​បវរ​កញ្ញា​រៀមច្បង​ដូចជា​, លីវ ជី​លី និង​បវរកញ្ញា អ៊ិន ល្ខិ​ណា ក៏បាន​បង្ហាញ​វត្តមាន​ទៅ​ចូលរួម​ជូន​ដំណើរ​និង​ជូនពរ​ដល់​នាង​ផងដែរ​។​

ការ​ចេញទៅ​ប្រកួត​នេះ ​នឹង​នាំយក​ប្រទេស​កម្ពុ​ជាទង់​ជាតិ​របស់​កម្ពុជា​វប្បធម៌​និង​អរិយ្យធម៌​ដ៏​ស្រស់​ផូ​រផង់​របស់​កម្ពុជា​ទៅ​បង្ហាញ​នៅលើ​ឆា​កន​អន្តរជាតិ​។​

លើសពីនេះ ​មុនពេល​ចេញទៅ​ប្រកួត ទៀង បូរ​មី ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​និង​ធ្វើការ​ហ្វឹកហាត់​យ៉ាង​សកម្ម​ពោរពេញ​ដោយ​ភាពជឿជាក់​ក្លាហាន​ក្នុងនាម​ជា​យុវតី​ដំបូង​ដែល​តំណាងឱ្យ​កម្ពុជា​ចូល​ប្រ​កួត​លើ​ឆាក​អន្តរជាតិ​នាពេលនេះ​។​

គួរបញ្ជាក់​ផងដែរ​ថា​ បវរកញ្ញា Miss Teen Universe ទៀង បូរ​មី គឺជា​សិស្ស​រៀន​ថ្នាក់​ទី​១១​ នៅ​វិទ្យា ល័យ​ឬ​ស្សី​កែវ​ នាង​មាន​ស្រុកកំណើត​នៅ​ភ្នំពេញ ហើយ​នាង​ទើបតែ​មាន​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ​៕​

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម