ព័ត៌មានជាតិ
ភោជនីដ្ឋានចំនួន៤កន្លែងនៅភ្នំពេញត្រូវបានមន្ត្រីជំនាញចុះណែនាំ
មូលដ្ឋានអាជីវកម្មភោជនីយដ្ឋានចំនួន៤កន្លែងនៅក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញត្រូវបានក្រុមការងារអនុវត្តន៏វិធានសុវត្ថិភាពទេសចរណ៍ចុះណែនាំឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានត្រឹមត្រូវដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ដែលកំពុងឆ្លងចូលក្នុងសហគមន៍។
ភោជនីដ្ឋានទាំង៤ទីតាំងដែលក្រុមការងារចុះត្រួតពិនិត្យនោះរួមមាន១. ភោជនីយដ្ឋាន ឌឺ ហ្គាឌិន ២. ភោជនីយដ្ឋាន សានតាហ្វេ ៣. ភោ ជ នីយដ្ឋាន ឡឹ សេអ៊ូលនិង៤.ភោជនីយដ្ឋាន សេវេនប្រាយ ឃីង ។
លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារទី២ដែលបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៅភោជនីដ្ឋានទាំងនោះបានបានណែនាំ និងចែកជូនសេចក្តីណែនាំស្តីពីការទប់ស្កាត់ការរីករាលដាល់នៃងំងឺកូវីត១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញដល់ម្ចាស់ ឬតំណាងអាជីវកម្មឱ្យចូលរួមអនុវត្ត្ត និងបំពេញឱ្យបាននូវការណែនាំតាមវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាងនេះទៀត ក្រុមការងារក៏បានចែកជូនខិតបណ្ណ និងណែនាំបន្ថែម ស្តីពីកាតព្វកិច្ចផ្តល់ និងស្រង់ទិន្ន័យភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ១៩ ក្នុងប្រព័ន្ធ (Telegram BOT ) ដែលតម្រូវឱ្យមានការចូលរួមពីភ្ញៀវទេសចរ ព្រមទាំងប្រតិបត្តិករទេសចរណ៍ និយោជិក និងបុគ្គលិកទាំងអស់៕
សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង