សន្តិសុខសង្គម
ប្លន់សម្លាប់ស្ត្រីម្នាក់យកទ្រព្យសម្បត្តិជាច្រើន សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនដល់ខេត្តក្រចេះ
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តក្រចេះធ្វើការស្រាវជ្រាវចាប់ខ្លួន ក្រោយធ្វើសកម្មភាពវាយនិងអាកសម្លាប់ស្ត្រីម្នាក់ប្លន់យកទ្រព្យសម្បត្តិរួចព្យាយាមគេចខ្លួន។
ករណីប្លន់សម្លាប់លើស្ត្រីនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សិទ្ឋ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ចំណែកជនរងគ្រោះឈ្មោះ វេង ភា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយគ្នាជនសង្ស័យ។
ក្នុងករណីនៃអំពើប្លន់សម្លាប់ទៅលើជនរងគ្រោះខាងលើនេះ តាមរបាយការណ៍របស់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា ជនសង្ស័យបានប្រើអង្រែឈើ និងដែកជើងជ្រូកវាយ ដោយជនសង្ស័យខ្លាចជនរងគ្រោះមិនទាន់ស្លាប់ក៏យកកាំបិតប៉័ងតោអាកបន្ថែម។ សមត្ថកិច្ចបញ្ជាក់ថា តាមកាពិនិត្យនៅលើសពជនរងគ្រោះមានស្លាកស្នាមចំនួន១០កន្លែង។

ក្នុងករណីប្លន់នេះ ទ្រព្យសម្បត្តិដែលបាត់បងរួមមាន ខ្សែដៃមាស១ខ្សែទម្ងន់៥ជី , ជញ្ជៀនមាស១វង់ទម្ងន់៣ជី , ខ្សែដៃផ្លាទីន១ខ្សែទម្ងន់៥ជី ប្រាក់រៀល ៥.០០០.០០០រៀល , ទូរសព្ទ័១គ្រឿងម៉ាកOPO, ចិញ្ចៀនស្នែងតេស១វង់។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី កសាងសុំណុំរឿងទៅតុលាការ ចាត់ការទៅតាមនីតិវិធី៕
អត្ថបទ៖ សុខុម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី