KPT+
សមាជិក BST ជាប់ឈ្មោះជាសេដ្ឋី ព្រោះម្នាក់ៗកាន់កាប់ប្រាក់សុទ្ធរាប់សិបលាននៅក្នុងដៃ
BTS ជាក្រុមចម្រៀងប្រុសកូរ៉េខាងត្បូងដែលទទួលបានប្រជាប្រិយភាពខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាក្នុងប្រទេស និងនៅលើឆាកអន្តរជាតិឡើយ។ ជាមួយនឹងភាពល្បីល្បាញ និងភាពជោគជ័យ សឹងមិនគួរឱ្យជឿ ក្រុម K-pop មួយនេះ ត្រូវបានមនុស្សជាច្រើនចង់ដឹងនូវទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេម្នាក់ៗ ដែលរកបានពីវិស័យសិល្បៈ។

សារព័ត៌មាន HubPost បានឱ្យដឹងថា សមាជិកក្រុមនីមួយៗ មិនមែនត្រឹមតែជាតារាកំពូលនោះទេ បច្ចុប្បន្ននេះ ពួកគេសុទ្ធតែជាសេដ្ឋីអស់ហើយ។ ប្រភពនៃប្រាក់ចំណូលរបស់ពួកគេបានពីដំណើរទស្សនកិច្ចផ្ទាល់ ការប្រគុំតន្ត្រី កិច្ចសន្យាជាមួយម៉ាកយីហោរល្បីៗ និងភាគហ៊ុននៅក្នុង Big Hit Entertainment ។ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើនបែបនេះ BTS បានក្លាយជាក្រុមចម្រៀងប្រុស ដែលមានបំផុតមួយ នៅលើពិភពលោក។
យោងតាមគេហទំព័រ Business Insider ទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមចម្រៀងប្រុស BTS សរុបមាន ៣.៦ ពាន់លានដុល្លារ ខណៈសមាជិកម្នាក់ៗមាន៖
១. J-Hope (Jung Hoseok)

J-Hope ជាសមាជិកដែលមានជាងគេបំផុតរបស់ BTS ហើយ J-Hope ឥឡូវនេះកាន់កាប់ទ្រព្យសម្បត្តិចំនួន ២៦ លានដុល្លារអាមេរិក។ ត្រឡប់ទៅឆ្នាំ ២០១៨ តារាប្រុសរូបនេះ ក៏ជាសមាជិកមានបំផុតនៃក្រុមរបស់ខ្លួន ដែលកាលណោះលោកមានទ្រព្យសម្បត្តិសរុប ១២ លានដុល្លារ ព្រោះតែបទចម្រៀងទោលលើកដំបូងបានទទួលជោគជ័យខ្លាំងក្លា។
គិតត្រឹមពេលនេះ J-Hope រកលុយបានពីការនិពន្ធបទចម្រៀង ការសម្ដែងផ្ទាល់ និងថតផ្សាយពាណិជ្ជកម្ម។
២. SUGA (Min Yoongi)

Suga ក៏ល្បីល្បាញខាងនិពន្ធ និពន្ធបទភ្លេង និងច្រៀងបទចម្រៀងល្បីៗមួយចំនួននៅក្នុងក្រុម BTS ផងដែរ។ ឆ្នាំ២០២២នេះ Suga ក្ដោបក្ដាប់ទ្រព្យសម្បត្តិ ២៥ លានដុល្លារ ជាមួយនឹងប្រាក់ចំណូលតាមប្រភពផ្សេងៗគ្នាមកពីការលក់អាល់ប៊ុម និងថតស្ពតជាដើម។។
៣. RM (Kim Namjoon)

Kim Namjoon ហៅកាត់ថា RM គឺជាសមាជិកមានជាងគេបំផុតលំដាប់ទី៣ របស់ BTS ដែលមានទ្រព្យសម្បត្តិ ២២ លានដុល្លារ។ តារាប្រុសរូបនេះគឺជាអ្នកដឹកនាំក្រុម និងរ៉ាប់រងការខុសត្រូវរបស់ក្រុមទាំងមូល។
RM ជាអ្នកនិពន្ធបទចម្រៀងវ័យក្មេងមួយរូបក្នុងប្រទេសកូរ៉េខាងត្បូង ដែលមកទល់ប្ចុចប្បន្ន លោកនិពន្ធបទចម្រៀងបានចំនួន ១៣០ បទឯណោះ។ ដោយឡែក ប្រាក់ចំណូលរបស់មេក្រុមរូបនេះ ក្រៅពីច្រៀង និងនិពន្ធ លោកចុះកិច្ចសន្យាជាមួយម៉ាកយីហោធំៗមួយចំនួន។
៤. Jimin (Park Jimin)

Jimin គឺជាអ្នកច្រៀង និងជាអ្នករាំនាំមុខសម្រាប់ BTS ។ មិនដូចមិត្តរួមក្រុមផ្សេងទេ Jimin មិនមានប្រភពចំណូលខាងក្រៅឡើយ។ ចំណូលទាំងអស់របស់លោកបានមកតែពីការតែងនិពន្ធ និងការសម្តែងជាមួយសមាជិកក្រុមប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកនៅតែមានទ្រព្យសម្បត្តិសរុប ២០ លានដុល្លារក្នុងដៃ។
៥. JIN (Kim Seokjin)

ជាសមាជិកវ័យចាស់ជាងគេរបស់ BTS តារាចម្រៀង Jin ក៏ល្បីល្បាញខាងនិពន្ធបទចម្រៀង មិនចាញ់គ្នាពី RM នោះទេ។ គិតមកដល់ឆ្នាំ ២០២២ ទ្រព្យសម្បត្តិរបស់ JIN មានចំនួន ២០ លានដុល្លារ។ យ៉ាងណាមិញប្រាក់ចំណូលរបស់លោកមិនមែនបានតែពីអាជីពចម្រៀងទេ។ តាមរបាយការណ៍ជាច្រើនបានបង្ហាញថា Jin បានសហការជាមួយបងប្រុស បើកភោជនីយដ្ឋានធំមួយ ដែលមានទីតាំងនៅកណ្ដាលទីក្រុងសេអ៊ូលតែម្ដង។
៦. Jeon Jungkook (Jeon Jeong-kook)

Jungkook ក៏មានទ្រព្យសម្បត្តិ ២០ លានដុល្លារ ដូចសមាជិកពីរនាក់មុនដែរ។ យោងតាមរបាយការណ៍ថ្មីៗនេះ Jeon បានទិញផ្ទះល្វែងតម្លៃ ៧ លានដុល្លារ នៅទីក្រុងសេអ៊ូល ដែលជាអចលនទ្រព្យថ្លៃបំផុតមួយសម្រាប់តារា K-pop ។ ដូចមិត្តរួមក្រុមដែរ ប្រភពចំណូលសំខាន់ៗរបស់លោករួមមាន ការនិពន្ធបទចម្រៀង ការថតស្ពត និងកុងត្រាជាមួយប្រេនល្បីៗមួយចំនួន។
៧. V (Kim Taehyung)

V គឺជាសិល្បករពហុជំនាញ និងជាសមាជិកដ៏មានប្រជាប្រិយបំផុតក្នុងក្រុម។ លោកមានអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក ហើយក៏បានបង្ហាញខ្លួនជាតួសម្ដែងក្នុងខ្សែភាពយន្តភាគកូរ៉េរឿង The Poet Warrior Youth។
មិនខុសពីមិត្តរួមក្រុមរបស់លោកដែរ V រកចំណូលបានពីអាជីពច្រៀង និងសម្តែង។ សព្វថ្ងៃនេះ គេជឿថា V មានទ្រព្យសម្បត្តិសរុបពី ១៨-២០ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយទ្រព្យសម្បត្តិសុទ្ធរបស់សមាជិក Blackpink កម្រមានអ្នកដឹង

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?