Connect with us

ព័ត៌មានជាតិ

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ប្រមាណ​៤១ លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​ចំនួន​២ នៅ​កម្ពុជា

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយឥតសំណង​ប្រមាណ​៤១ លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​ចំនួន​២ នៅ​កម្ពុជា គឺ​គម្រោង​បោសសម្អាត​មីន និង​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តស្វាយរៀង នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស នា​រសៀល​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចុះហត្ថលេខា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២២ ខាង​មុខ រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លើ​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដើម្បី​អនុវត្ត​គម្រោង​ចំនួន​០២​រួមមាន​៖

​ទី​១. ការ​បោសសម្អាត​មីន​ប្រកបដោយ​សមាហរណកម្ម និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដំណាក់កាល​ទី​២ ដែលមាន​ទឹកប្រាក់​ចំនួន​២.០០០ លាន​យ៉េន (​ប្រមាណ​១៧ លាន​ដុល្លារ​អាមេរិក​) និង​ទី​២. ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តស្វាយរៀង ដែលមាន​ទឹកប្រាក់​ចំនួន​២.៧៨៦ លាន​យ៉េន (​ប្រមាណ ២៤ លាន​ដុល្លារ​អាមេរិក​)​។

​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ព្រមទាំង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ដែលមាន​ស្រាប់ និង​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ពូទីន ថា សង្គ្រាមនឹងចប់ ពេលអ៊ុយក្រែន អស់គ្រាប់បាញ់

ព័ត៌មានជាតិ៣២ នាទីutes មុន

អាកាសធាតុនៅកម្ពុជា បន្តចុះត្រជាក់១៨°C

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរអប់រំភ្នំពេញណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សារាយការណ៍ប្រចាំថ្ងៃពីវត្តមានរបស់គ្រូ-សិស្សក្នុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានជាតិ១៧ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម