Connect with us

ចរាចរណ៍

រថភ្លើងបុករថយន្តមួយគ្រឿង ខណៈបើកបំពានបារ៉ាស់ហាមឃាត់

បានផុស

នៅ

បុរសម្នាក់បើករថយន្តford Rangerមួយគ្រឿងប្រដេញរថយន្តមួយគ្រឿងទៀតដែលបានបុករថយន្តប្អូនរបស់ខ្លួនមិនឈប់ដោះស្រាយ  ក៏បានបុកជាមួយរថភ្លើងបើកឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ពីតៃកុងរថយន្តford Ranger ពណ៌ស ពាក់ស្លាកលេខសៀមរាប2C-4536បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿង​មិនស្គាល់ម៉ាកបាន​បើកបុក​រថយន្តរបស់ប្អូនគាត់នៅចំណុចផ្លូវកប់ស្រូវ ភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់​ ខណះនោះរូបគាត់និងប្អូនគាត់ក៏បាន​បើករត់ដេញពីក្រោយដោយធ្វើដំណើរ​ទីសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តប្អូនគាត់ក៏បានបើកទៅមុនផុត ខណះនោះរូបគាត់ក៏ខំបើករថយន្តឆ្លងកាត់ផ្លូវរថភ្លើងឲ្យផុតដែរ តែរថភ្លើងបានមកដល់ល្មម វាក់អើជ្រុលបុក​គ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តរបស់គាត់រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អរូបគាត់មិនមានរងរបួស។

តាមការបញ្ជាក់ពីបុរសម្នាក់ជាអ្នកមើលការខុសត្រូវដាក់បារ៉ាស់ផ្លូវរថភ្លើងបានប្រាប់ឲ្យដឹងថា មានគេទាក់ទងតាមវិទ្យុទាក់ទងប្រាប់ថា រថភ្លើងបានឆ្លងកាត់នៅកន្លែងកើតហេតុឥឡូវហើយ រូបគាត់ក៏​ទាញបារ៉ាស់​បិទដើម្បីជាសញ្ញាថារថភ្លើងឆ្លងតាក់ តែរថយន្តខាងលើនៅតែបើកបំពានធ្លងកាត់ផ្លូវដែកទើបជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទេ។

ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបានសូមយករថយន្តទៅជួសជុលដោយខ្លួនឯង តែខាងតំណាងភាគីខាងរថភ្លើង មិនឲ្យយកទៅណានោះទេ ទុកធ្វើការដោះស្រាយគ្នាសិន បើដោះស្រាយគ្នាមិនត្រូវ ទើបប្រគល់ជូនសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៩ នាទីutes មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ១ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម