ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ានមួយនេះក៏នឹងដាក់ទណ្ឌកម្មរុស្ស៊ីដែរ
រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយកាលពីថ្ងៃចន្ទសម្សិលមិញថា សិង្ហបុរីនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដូចប្រទេសផ្សេងដែលគំនិតដូចគ្នា និងបានលើកឡើងថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនគឺធ្ងន់ធ្ងរមិនធ្លាប់មាន។
ទណ្ឌកម្មនឹងរាប់បញ្ចូលទាំងការគ្រប់គ្រងការនាំចេញលើវត្ថុដែលអាចត្រូវបានប្រើប្រាស់ផ្ទាល់ ព្រមទាំងបិទធនាគាររុស្ស៊ីជាក់លាក់ និងប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធនឹងរុស្ស៊ី។ លោកបញ្ជាក់ថា វិធានការជាក់លាក់កំពុងត្រូវបានធ្វើការ ហើយសេចក្តីលំអិតនឹងប្រកាសឆាប់ៗ។
ថ្លែងទៅកាន់រដ្ឋសភា លោកបណ្ឌិត Balakrishnan បានលើកឡើងអំពីវិធីសាស្ត្ររបស់សិង្ហបុរីដើម្បីអនុវត្តគោលនយោបាយការបរទេស។ លោកថា ៖«ជំនួសឲ្យការជ្រើសរើសភាគី យើងប្រកាន់ភ្ជាប់នូវគោលការណ៍។ ដូច្នេះនៅពេលអនុវត្តគោលការណ៍បរទេសរបស់យើងប្រកបដោយស៊ីសង្វាក់គ្នា យើងក៏នឹងក្លាយជាដៃគូជឿទុកចិត្តសម្រាប់អ្នកដែលអនុវត្តគោលការណ៍ដូចគ្នា»។
លោក Balakrishnan បន្តថា សិង្ហបុរីត្រូវតែរំពឹងថា ទណ្ឌកម្មទាំងនេះនឹងប៉ះពាល់ដល់អាជីវកម្ម និងពលរដ្ឋសិង្ហបុរីខ្លះ។ «ទោះបីជាយ៉ាងណា ក្នុងនាមជាប្រទេសមួយក្រោកឈរដែលមានគោលការណ៍ជាមូលដ្ឋានសម្រាប់ឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសតូច សិទ្ធិផ្ទាល់ខ្លួនរបស់យើងមាន»។
លោកលើកឡើងថា សិង្ហបុរីតែងតែគោរពតាមចំពោះទណ្ឌកម្ម និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលឆ្លើយតបដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ប៉ុន្តែកម្រដាក់ទណ្ឌកម្មលើប្រទេសផ្សេងក្នុងករណីដែលមិនមានការសម្រេចចិត្ត ឬការណែនាំដោយក្រុមប្រឹក្សា។
លោកក៏បានហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនគឺជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ និងធ្ងន់ធ្ងរដែលបង្កើតជាគំរូមិនអាចទទួលយកបាន។
លោកបញ្ជាក់ថា ៖«នេះគឺជាបញ្ហាសម្រាប់ពួកយើង។ អ៊ុយក្រែនជាប្រទេសតូចជាងរុស្ស៊ីឆ្ងាយណាស់ តែធំខ្លាំងជាងសិង្ហបុរី»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ