Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន អាចបញ្ឈប់ការទម្លាក់គ្រាប់បែកលើជនស៊ីវិល អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកអាចនឹងយល់ព្រមបញ្ឈប់រាល់ការទម្លាក់គ្រាប់បែកលើជនស៊ីវិល និងតំបន់លំនៅដ្ឋានរបស់អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីបារាំង Emmanuel Macron ។

ទន្ទឹមនោះ ការិយាល័យរបស់លោក Macron បាននិយាយថា លោក Macron បានជំរុញឲ្យលោក ពូទីន បញ្ឈប់រាល់ការវាយប្រហារលើជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ថែរក្សាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្តល់នូវការចូលទៅកាន់ផ្លូវសំខាន់ៗ ជាពិសេសភាគខាងត្បូងនៃទីក្រុងគៀវ ។

វិមាន Elysee បាននិយាយថា “ប្រធានាធិបតី ពូទីន បានបញ្ជាក់ពីឆន្ទៈរបស់គាត់ក្នុងការប្តេជ្ញាចិត្តលើចំណុច ៣ នេះ ហើយមេដឹកនាំ​ទាំង​ពីរ​ក៏​បាន​យល់ព្រម​បន្ត​ទាក់ទង​គ្នា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀតផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Express

ចុចអាន ៖ ការចរចារវាង អ៊ុយក្រែន-រុស្ស៊ី ឈានដល់ “ការសម្រេចចិត្តជាក់លាក់”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ៨ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច៩ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម