ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ពិតណាស់វានឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជា
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌតសភាកម្ពុជាបានអះអាងប្រាប់កម្ពុជាថ្មីថា ជាការពិតណាស់សង្គ្រាម ទោះបីកើតនៅទីណាក៏ដោយ នៅជ្រុងណានៃពិភពលោកក៏ដោយ តែងតែផ្ដល់ផលអវិជ្ជមានទៅដល់តំបន់ ក៏ដូចជាប្រទេសផ្សេងៗលើពិភពលោក ហើយចំពោះសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែននេះ វានឹងជះឥទ្ធិពលមកលើកម្ពុជាយើង ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

បើតាមលោកបណ្ឌិត គិន ភា ទី១, ពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច យើងដឹងហើយថា តម្លៃប្រេងនឹងមានការហក់ឡើង ពីព្រោះរុស្ស៊ីជាប្រទេសដែលផ្គត់ផ្គង់ប្រេង ផ្គត់ផ្គង់ថាមពលធំផងដែរនៅលើពិភពលោក ដូច្នេះវានឹងជះឥទ្ធិពលជាអវិជ្ជមាន នៅពេលដែលតម្លៃប្រេងហក់ឡើង ហើយវាធ្វើនឹងធ្វើឲ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មផ្សេងៗនៅជុំវិញពិភពលោក។
ទី២, ទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម នៅពេលដែលរុស្ស៊ីជាប់ទណ្ឌកម្ម ឬទទួលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬប្រទេសផ្សេងៗ អាចធ្វើឱ្យប៉ះពាល់ដល់វិស័យពាណិជ្ជកម្មរបស់រុស្ស៊ី ជាមួយបណ្ដាប្រទេសផ្សេងៗ រាប់ទាំងប្រទេសកម្ពុជាផង។

ទី៣, វិស័យទេសចរណ៍ នៅពេលដែលរុស្ស៊ីជួបវិបត្តិសេដ្ឋកិច្ច ប្រជាពលរដ្ឋក៏ជួបវិបត្តិហិរញ្ញវត្ថុដូចគ្នាដែរ ដូច្នេះពួកគាត់មានទឹកចិត្តឯណា ដើម្បីធ្វើទេសចរណ៍ទៅកាន់បណ្ដាប្រទេសផ្សេងៗ។ សម្រាប់កម្ពុជា យើងទើបតែទទួលបានព័ត៌មានថាថ្មីៗនេះថា ទេសចររុស្ស៊ីបានកើនឡើងច្រើននៅក្រុងព្រះសីហនុ ដូច្នេះនៅពេលរុស្ស៊ីមានបញ្ហា ក៏នឹងជួបវិបត្តិក្នុងការធ្វើទេសចរមកកាន់ប្រទេសកម្ពុជាផងដែរ។ មួយទៀត យើងក៏ឃើញថា បណ្ដាប្រទេសមួយចំនួន ក៏បានបិទជើងហោះហើររបស់ប្រទេសរុស្ស៊ីផងដែរ ដូច្នេះនេះគឺជាបញ្ហាប្រឈម និងជាបញ្ហាប៉ះពាល់ផលអវិជ្ជមាន។

លោកបណ្ឌិត គិន ភា បានអះអាងទៀតថា សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែននេះ ជាសាមួយបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម ខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម ដូច្នេះយើងត្រូវតែបញ្ចប់ភ្លើងសង្គ្រាមឲ្យបាន មិនថាសង្គ្រាមផ្ទៃក្នុង ឬសង្គ្រាមជាមួយបរទេសណាឈ្លានពានណាមួយនោះទេ យើងត្រូវតែរកវិធីដោះស្រាយ ត្រូវរកនយោបាយការបរទេសមួយ ដែលផ្ដល់អាទិភាពទៅលើសន្តិភាព វិបុលភាព បរិយាប័ណ្ណ ដើម្បីបញ្ចៀសសង្គ្រាមឲ្យបាន។


ទោះជាយ៉ាងណាលោកថា ការបញ្ចៀសសង្គ្រាមនេះ មិនមែនមានន័យថា យើងសុខចិត្តស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកណានោះទេ គឺយើងត្រូវតែមានទំនាក់ទំនងល្អជាមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្រជាមួយបណ្ដាប្រទេសផ្សេងៗ ដោយឈរលើគោលការណ៍គោរពផលប្រយោជន៍ គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផងគ្នា។ ដែលនេះជាគោលការណ៍ចាំបាច់ យើងត្រូវតែអនុវត្តឲ្យបាន។ ក្នុងនោះ ត្រូវមានឯកភាពជាតិ សាមគ្គីភាពជាតិ បង្កើនមោទនភាពជាតិក្នុងចំណោមប្រជាជន ចៀសវាងការបែកបាក់ជាតិ ប្រេះឆាជាតិ ហើយត្រូវធ្វើយ៉ាងណាឱ្យម្នាក់ៗស្គាល់ពីតួនាទីរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍជាតិរបស់យើងឲ្យមានការរីកចម្រើនទាំងអស់គ្នា។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ដែរថា សង្គ្រាមនេះ គឺជាសារមួយទៀត សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយថា ទីណាមានសង្គ្រាម គឺទីនោះមានវិនាសកម្ម មានមហន្តរាយ ការឈឺចាប់ ការព្រាត់ប្រាស់ ដូច្នេះត្រូវតែបញ្ចៀសសង្គ្រាម និងរក្សាឲ្យបាននូវសន្តិភាព ឯកភាពជាតិ សាមគ្គីជាតិ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ