Connect with us

ជីវិតកម្សាន្ដ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមបុណ្យសព អៀង ចេនឡា ៥ ពាន់ដុល្លារ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមបច្ច័យបុណ្យសពតារាចម្រៀង និងកំប្លែងលោក អៀង ចេនឡា ថវិកា ៥ ពាន់ដុល្លារ និង​អំណោយ​មួយចំនួនទៀត​។​ នេះ​បើតាម​កា​របញ្ជា​ក់​ពី​លោក អ៊ឹម ជីវ៉ា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​នៅ​រសៀល​ថ្ងៃនេះ​ថា នៅ​ថ្ងៃទី ១ ខែមីនា ​ឆ្នាំ ២០២២​ ដោយមាន​ការយក​ចិត្ត​ទុកដាក់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន គឺ​សម្តេច​ក៏បាន​ចាត់ចែង​ឲ្យ​ឯកឧត្តម​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ឲ្យ​ក្រុមការងារ​ដែល​តំណាង​ដោយ ឯក​ឧ​ត្ត​ម សេង ឌី​លីន សមាជិក​ក្រុម​លេខា​សម្តេច​តេ​ជោ​ និង​ជា​ជំនួយការ​ឯកឧត្តម​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាំយក​អំណោយ​និង​ថវិកា​​ចូលរួម​ពិធី បុណ្យសព​តារា​កំប្លែង​លោក អៀង ចេនឡា ដែល​កំពុង​ធ្វើ​ពិធីបុណ្យ​ធ្វើ​នៅ​គេហដ្ឋាន​ភូមិ ព្រៃ​ព្រីង​ខា ង​ជើង​ សង្កាត់​ចោមចៅ​ទី​ ២​ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ឯកឧត្តម សេង ឌី​លីន ក៏​ពាំ​នាំនូវ​ប្រសាសន៍​របស់ស​ម្តេច​តេ​ជោ ហ៊ុនសែន ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ ​ចំពោះ​ក្រុមគ្រួសារ​នៃ​សព​របស់​តារា​កំប្លែង​លោក អៀង ចេនឡា ដែល​បាន​បាត់បង់​ប្អូន​បាត់បង់​កូន​ និង​បាត់បង់​មនុស្ស​ជាទី​ស្រ​លាញ់ទៅជា​រៀងរហូត​ និង​ជាការ​បាត់បង់​សិល្បករ​មួយរូប​ដ៏​ឆ្នើម​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា​ តារាចម្រៀង​ និង​កំប្លែង​ប្រុស​លោក អៀង ចេនឡា​ន បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​ ២៨​ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ដោយសារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ធ្ងន់ធ្ងរ​។​ មរណភាព​លោក អៀង ចេនឡា គឺជា​ការបាត់បង់​សិល្បករ​ដ៏​ឆ្នើម​មួយរូប​ពោរពេញ​ទៅដោយ​ទេពកោសល្យ​ និង​ចំណេះ​ជំនាញ​ពិតៗ​ដែល​រួមចំណែក​បម្រើ​អារម្មណ៍​ទស្សនិកជន​អស់​រយៈពេល​ជា​ច្រើន​មក​ហើយ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម