ព័ត៌មានអន្ដរជាតិ
សេវាកម្មពិសេស អាមេរិក អាចបញ្ជូនភេរវករពី ស៊ីរី ទៅជួយ អ៊ុយក្រែន អំឡុងសង្គ្រាមជាមួយ រុស្ស៊ី
អនុរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Bashar Jaafari បានប្រាប់សារព័ត៌មាន Sputnik ថា សេវាកម្មពិសេសរបស់សហរដ្ឋអាមេរិកអាចបញ្ជូនសមាជិកក្រុម ISIS ក៏ដូចជាក្រុមភេរវករផ្សេងទៀតនៅក្នុងប្រទេសស៊ីរីទៅកាន់ប្រទេសអ៊ុយក្រែន ។
លោក Jaafari បាននិយាយថា “ផ្អែកលើការវិភាគ យើងអាចនិយាយបានថា នេះអាចជាការពិត ។ ក្នុងនាមយើងជារដ្ឋមួយ មានភស្តុតាងដែលថា យោធាអាមេរិកក្នុងប្រទេសស៊ីរី កំពុងផ្ទេរភេរវករពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសសមាជិកនៃក្រុម IS និងក្រុម Jabhat al-Nusra” ។
លោកបានអះអាងថា សហរដ្ឋអាមេរិកបានផ្ទេរភេរវករពីប្រទេសស៊ីរីទៅអាហ្វហ្គានីស្ថាន និងបួគីណាហ្វាសូ ហើយថា ការប្រើប្រាស់ទាហានស៊ីឈ្នួលគឺជាការអនុវត្តដ៏ល្អរបស់សហរដ្ឋអាមេរិក ។
លោក Jaafari បាននិយាយថា “ដូច្នេះគេមិនគួរភ្ញាក់ផ្អើលទេ ហើយយើងក៏មិនលើកលែងដែរ ដែលថ្ងៃស្អែកពួកភេរវករ IS នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនឬយ៉ាងណានោះ” ។ លោកបានបន្ថែមថា រដ្ឋលោកខាងលិចបាននិងកំពុងគាំទ្រពួករ៉ាឌីកាល់ជាតិនិយមនៅអ៊ុយក្រែន ។
គួររំឭកថា រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ បន្ទាប់ពីមានការស្នើសុំជំនួយពីសាធារណរដ្ឋប្រជាមានិតនៅ Donbass ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រតិបត្តិការនេះគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនតែប៉ុណ្ណោះ ហើយប្រជាជនស៊ីវិលមិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ ។
ទន្ទឹមនោះទីក្រុងមូស្គូនិយាយថា ខ្លួនមិនមានគម្រោងកាន់កាប់អ៊ុយក្រែននោះទេ ហើយគោលបំណងនៃប្រតិបត្តិការរបស់ខ្លួនគឺដើម្បីជួយសង្គ្រោះប្រជាជនស៊ីវិលពីអំពើប្រល័យពូជសាសន៍ និងរំដោះសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk (DPR និង LPR) រួមទាំងតាមរយៈគោលការណ៍គ្មានយោធា និងការបំផ្លិចបំផ្លាញនៃប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក បៃដិន ថា ប្រជាជនអាមេរិកកុំខ្លាចសង្គ្រាមនុយក្លេអ៊ែរជាមួយ រុស្ស៊ី លើ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ