បច្ចេកវិទ្យា
All New Honda WAVE110 បានមកដល់ព្រះរាជាណាចក្រកម្ពុជាជាផ្លូវការហើយ!
ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
- ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda WAVE110 “POWER YOUR LUCK” ស៊េរីថ្មី ជាម៉ូតូដែលមានកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃប្រេងសាំងកាន់តែប្រសើរជាងមុន បើប្រៀបទៅនឹង Honda WAVE ស៊េរីមុនៗ។
ឆ្នាំនេះ Honda WAVE110 “POWER YOUR LUCK” រចនាថ្មីមកថ្មីទាំងស្រុង ដោយជាមួយនឹងគុណតម្លៃនៃត្បូងនាំសំណាង និងសម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ នឹងធ្វើឲ្យជីវិតប្រកបដោយភាពក្លៀវក្លាជាមួយកម្លាំងម៉ាស៊ីនខ្លាំងជាងមុននឹងធ្វើឲ្យការបើកបរកាន់តែស្វាហាប់ និងរីករាយលើគ្រប់ដងវិថី។

តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូហុងដា WAVE110:
– ម៉ាស៊ីនកម្លាំង110cc ថ្មី!
ម៉ាស៊ីនកម្លាំងខ្លាំងជាងមុន ជាមួយនឹងការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងសាំង ផ្តល់អនុភាពពេញលេញ ជូនលោកអ្នកឆ្ពោះទៅកាន់គោលដៅដោយភាពជឿជាក់។
– ចង្កៀងក្រោយរចនាថ្មី!
ទាក់ទាញគ្រប់ក្រសែភ្នែក ងាយស្រួលឃើញគ្រប់ជ្រុងជ្រោយ និងពីចម្ងាយ បញ្ចេញពន្លឺបានច្បាស់ល្អប្រកបដោយសុវត្ថិភាព។
– សោរសុវត្ថិភាពជាមួយសន្ទះការពារថ្មី!
សោរសុវត្ថិភាព បំពាក់សន្ទះការពារបង្កើនសុវត្ថិភាពទ្វេដង។
– តែមថ្មី! រចនារូបរាងដោយត្បូងដ៏មានតម្លៃ
រចនាយ៉ាងទាក់ទាញលេចធ្លោប្រកបដោយភាពច្នៃប្រឌិតដែលល្អសមសួន បង្កប់នូវអត្ថន័យប្រកដោយសក្តានុពល និងនាំមកនូវសំណាងល្អ។
– កុងទ័រថ្មី! ផ្ទៃរចនាដោយចំណិតត្បូង រំលេចយ៉ាងទាក់ទាញ
រចនាយ៉ាងស្រស់ស្អាតតាមបែបចំណិតត្បូង ភ្លឺច្បាស់ងាយស្រួលមើលគ្រប់ស្ថានភាពនាពេលធ្វើដំណើរ។

– ចង្កៀងបំភ្លឺមុខរូបរាងថ្មី!
ការរចនាចង្កៀងមុខថ្មី ដែលមានពន្លឺភ្លឺច្បាស់ បើកបរប្រកបដោយទំនុកចិត្ដ និងគ្រប់ស្ថានភាពផ្លូវ។

ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌ ដែលតែមថ្មី! រចនាសម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ៖
• ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាព
• ពណ៌ក្រហម៖ នាំមកនូវសំណាងល្អ
• ពណ៌ខៀវ៖ ប្រកបដោយភាពក្លៀវក្លា

បញ្ជាក់បន្ថែម៖
អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម
• Website: HONDANEWWAVE110WS
• FB: HONDACAMBODIA
• IG: HONDANewWave110
• Tiktok: NewWave110TT
• YouTube: NewWave110YT

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា