សន្តិសុខសង្គម
ឆក់ខ្សែកបានសម្រេច ជិះគេចខ្លួនចូលគោលដៅអនុវត្តច្បាប់ចរាចរណ៍
ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់ខ្សែកប្តីប្រពន្ធពីរនាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែបែជាចូលគោលដៅអនុវត្តច្បាប់ចរាចរណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខផ្សារចោមចៅ តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សេង នា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកាត់សក់ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ចំណែកជនរងគ្រោះឈ្មោះ ឯម ទ្រព្យ ភេទស្រី អាយុ២៦ឆ្នាំ លក់អនឡាញ នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង និងប្តីឈ្មោះ ណុប ចំរើន ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ពីរនាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវចោមចចៅ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកនិចមិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកaerax ពណ៌ខៀវ គ្មានស្លាកលេខមកពីក្រោយហើយធ្វើសកម្មភាពឆក់ខ្សែរកបានសម្រេចរួចព្យាយាមគេចខ្លួន។
ជនរងគ្រោះបន្តថា ភ្លាមនោះរូបគាត់បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់គល់ដៅសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ដោយសារម៉ូតូអត់ស្លាកលេខទើបសមត្ថកិច្ចឃាត់បានតែម្តងចំណែកម្នាក់ទៀតយកខ្សែកគេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ