Connect with us

ព័ត៌មានអន្ដរជាតិ

Biden និង Zelenskyy និយាយទូរសព្ទជាមួយគ្នាជាងកន្លះម៉ោង ម្សិលមិញ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយគ្នាអស់រយៈពេលជាងកន្លះម៉ោងតាមទូរសព្ទកាលពីថ្ងៃអង្គារទី១ខែមីនា ស្របពេលដែលប្រទេសរបស់លោក Zelenskyy នៅតែរងការវាយប្រហារពីកងកម្លាំងរុស្ស៊ី។

This image has an empty alt attribute; its file name is biden_small-1140x684-1-1024x614.jpg
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden

លោក Zelenskyy បាន​បញ្ជាក់អំពី​ថា​ការ​ហៅ​ទូរសព្ទ​នេះ នៅក្នុងការបង្ហោះ Twitter។

លោក Zelenskyy និយាយថា “ទើបតែមានការសន្ទនាជាមួយប្រធានាធិបតីអាមេរិក។ ការដឹកនាំរបស់អាមេរិកលើការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី និងជំនួយការពារជាតិដល់អ៊ុយក្រែន ត្រូវបានពិភាក្សា។ យើងត្រូវបញ្ឈប់អ្នកវាយលុកឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ អរគុណសម្រាប់ការគាំទ្ររបស់អ្នក!”។

This image has an empty alt attribute; its file name is 60075879_303.jpg

ទន្ទឹមនោះ សេតវិមានបានឲ្យដឹងថា អ្នកទាំងពីរបាននិយាយគ្នាអំពីការផ្តល់ជំនួយផ្នែកសន្តិសុខ ជំនួយសេដ្ឋកិច្ច និងជំនួយមនុស្សធម៌ដែលកំពុងបន្ត និងការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិល រួមទាំងការទម្លាក់គ្រាប់បែកនៅជិតទីតាំងរម្លឹកវិញ្ញាណក្ខន្ធ Babyn Yar Holocaust ផងដែរ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ FOX

ចុចអាន៖ វីដេអូស្តែងៗ រុស្ស៊ី បាញ់មីស៊ីលចំអង់តែនទូរទស្សន៍ ទីក្រុង កៀវ ស្លាប់មនុស្ស៥នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម