ព័ត៌មានជាតិ
ភ្នំពេញមានអគារកម្ពស់ ៥ ជាន់ឡើងជាង ១៦០០ និងសំណង់បុរីផ្ទះល្វែង ៣១០ កន្លែង ខណៈគម្រោងជាង ១ ពាន់កំពុងពិនិត្យអនុញ្ញាតឱ្យសាងសង់
អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ មានសំណង់បុរី ផ្ទះល្វែងចំនួន ៣១០ កន្លែង អគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១ ៦០៣ អគារ។
រដ្ឋបាលរាជធានីបានពិនិត្យផ្តល់យោបល់លើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួនជាង ១ ពាន់គម្រោង (១ ០៥០) លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២ ពាន់លានដុល្លារអាមេរិក។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងថា បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ យើងមានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.៦០៣ អគារ និងបានពិនិត្យផ្តល់យោបល់លើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន ចំនួន ១,០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់ លានដុល្លាអាមេរិក។

ដោយឡែក ចំនួនអាជីវកម្មដ្ឋាន ក៏មិនមានការថយចុះឡើយ ក្នុងនោះ រោងចកវិនិយោគមានចំនួន ៧៥៤ រោងចក្រ និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានចំនួន ៥,១៧៤ មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុប ២,០៥០ ពាន់លានដុល្លាអាមេរិក បានផ្តល់ការងារជូនកម្មករ-កម្មការិនីជាង ៦ សែន (៦៣១.៥៦៧) កំពុងដំណើរការយ៉ាងសកម្ម៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត