Connect with us

ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង សន្យាប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករ

បានផុស

នៅ

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន (ឃែស៊ូណាត) ស្ទឹងត្រែង ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បី​ធានាឱ្យមាន​អតិផរណា សម្រាប់​ផលិតផល​កសិកម្ម​ជូន​ដល់​កសិករ នៅតាម​តំបន់​មូលដ្ឋាន​ក្នុងក្រុងស្រុក​នីមួយៗ​នៅខេត្តស្ទឹងត្រែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្តស្ទឹងត្រែង​បាន​មានប្រសាសន៍​នៅក្នុង​ចុះកិច្ចសន្យា​ថា ​ផលិតផល​កសិកម្ម​គ្រ​ប់​ប្រភេទ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​ប្រជាកសិករ​ផលិត​បាន​តែង​ជួប​នៅ​បញ្ហា​ទីផ្សារ​លក់ដូរ ព្រោះ​ឈ្មួញ​អ្នកប្រមូល​ទិញ​ចេះតែ​បង្អាប់​ថ្លៃ ដោយសារតែ​នៅ​ខេត្តស្ទឹងត្រែង​ យើង​ពុំទាន់​មាន​ក្រុមហ៊ុន​ប្រ​មួល​ទិញ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។

លោក​ប្រធាន​មន្ទីរ​បន្តថា​ ពេលនេះ​យើង​ទទួលបាន​ក្រុមហ៊ុន​(​ឃែ​ស៊ូ​ណាត់​)​ស្ទឹងត្រែង ចុះកិច្ចសន្យា​ជាមួយ​កសិករ​ប្រមូល​ទិញ​ស្របតាម​ច្បាប់ ដូចនេះ​ដើម្បី​ធ្វើឱ្យមាន​ការប្រកួតប្រជែង​ផ្នែក​ទីផ្សារ​សូម​កសិករ​អ្នក​ផលិតផល​កសិកម្ម​ត្រូវ​គិតពី​ការផលិតផល​ឱ្យមាន​ទាំង​បរិមាណ គុណភាព​និង​សោភណភាព​ផង ទើប​យើង​ពង្រឹង​និង​រក្សា​តម្លៃ​ទីផ្សារ​បានល្អទាំង​អ្នកលក់​ និង​អ្នកទិញ។​

លោកស្រី ​មុត ​ច​រិ​យា នាយិកា​ក្រុមហ៊ុន​(​ឃែ​ស៊ូ​ណាត់​)​ សិប្បកម្ម​កែច្នៃ​គ្រប់​ស្វាយចន្ទី​ នៅ​ខេត្តស្ទឹងត្រែង​ បាន​បញ្ជាក់ថា ​ក្រុមហ៊ុន​និង​លើកទឹកចិត្ត ដល់​កសិករ​យើង​តាមរយៈ​ការផ្តល់ប្រាក់​កម្ចី​ដោយ​មិន​គិតការ​ប្រាក់​ជូនទៅ​កសិករ​មុន​ចំនួន​ ៤០% ដើម្បីឱ្យ​កសិករ​មានលទ្ធភាព​ក្នុងការ​ប្រកបរបរ​ក​សិ​កម្ម​។ លោកស្រី​បន្តថា​ កិច្ចការងារ​នេះ ​គឺ​ផ្តោត​ភ្ជាប់​ទៅលើ​កសិករ​ដាំ​ដំណាំ​ស្វាយចន្ទី ដើម្បីឱ្យ​គាត់​មានលទ្ធភាព​ក្នុងការ​ថែទាំ និង​ទទួលផល​បាន​ច្រើន ហើយ​ក្រុមហ៊ុន​និង​ប្រមូល​ទិញ​មកវិញ​ទៅ​តាម​តម្លៃ​ទីផ្សារ​ និង​បន្ថែម​ទៅលើ​ការលើកទឹកចិត្ត​ ចំពោះ​អ្នក​ដែល​ផលិតផល​បាន​ល្អ​។

លោក ​សួង​ ហ៊ី អភិបាលរង​ស្រុក​សៀម​បូក​ បាន​សំដែង​ការគាំទ្រ​ចំពោះ​យន្តការ​នេះ ព្រោះ​បានផ្តល់​ផលប្រយោជន៍​ជូន​កសិករ​យើង​នៅ​មូលដ្ឋាន ជាពិសេស​បាន​ជួយ​ជំរុញ​ទឹកចិត្ត​បងប្អូន​កសិករ​ឱ្យ​កាន់តែ​ខិតខំ​ធ្វើ​ការងារ​របស់ខ្លួន​នៅក្នុង​ស្រុក ដោយ​មិនបាច់​ទៅ​ស៊ីឈ្នួល​លក់​កម្លាំង​ពលកម្ម​នៅក្រៅ​ប្រទេស​នាំឱ្យ​ចាញ់បោក​មេខ្យល់​។​

សូមបញ្ជាក់ថា ខេត្ត​ស្ទឹង​ត្រែង​មាន​ដំណាំ​ស្វាយចន្ទី ​ក្នុង​រង្វង់​ប្រមាណ​ជាង​ ៥​ ម៉ឺន​ហិកតា ​កំពុង​ទទួលផល​ហើយ​ឆ្នាំ​ ២០២២ ​ខាងមុខនេះ​ កសិករ​មាន​ក្តីសង្ឃឹម​ទៅលើ​ទីផ្សារ​គ្រប់​ស្វាយចន្ទី ព្រោះ​យើង​មាន​ក្រុមហ៊ុន​ក្នុងស្រុកជា​អ្នកប្រមូល​ទិញ​ស្របតាម​ច្បាប់​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

ចរាចរណ៍១៩ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ២២ នាទីutes មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក

ព័ត៌មានជាតិ៣៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៣ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម