Connect with us

ព័ត៌មានជាតិ

រថយន្ត​ដឹក​ស្វាយ សង្ស័យ​បើក​ថយក្រោយ​មិន​ប្រយ័ត្ន កិន​​ក្មេង​២​នាក់​ស្លាប់ ​និង​របួស​

បានផុស

នៅ

​ក្មេង​ប្រុស​២​នាក់ ​ដែល​ជា​បងប្អូន​បង្កើត ខណៈ​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា នៅ​ពីក្រោយ​រថយន្ត​ធុន​ធ្ងន់ មិន​ដឹង​ជា​ថី ស្រាប់តែ​រថយន្ត​នោះ​ថយក្រោយ​មកវិញ បណ្តាល​ឲ្យ​កិន​ទៅលើ​ម៉ូតូ និង​មនុស្ស​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ខាង​លើ ​មាន​ម្នាក់​​អាយុ​១៥​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​​ ទើប​តែ​​អាយុ​១២​ឆ្នាំ ​រង​របួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០ ត្រង់ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​។

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ដឹក​ស្វាយ​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ដាយ​(Hyundai)​ ស្លាក​លេខ ព្រះសីហនុ​3A5304 ​បើកបរ​ជា​ធម្មតា។ ខណៈ​ពេល​នោះ​ដែរ ក៏​ឃើញ​ម៉ូតូ​មួយ​គ្រឿង មាន​ក្មេង​ប្រុស​២​នាក់ ជិះ​​ពីក្រោយ​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខណៈ​រថយន្ត​បើក​ដល់​ចំណុច​កើតហេតុ មិន​ដឹង​ថា​មានរឿង​អ្វី ស្រាប់តែ​ឈប់ ដោយ​ភ្លាមៗ​នោះ​ ក៏បាន​ថយក្រោយ​មកវិញ​ ​បណ្ដាល​ឲ្យ​កិន​ម៉ូតូ និង​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រីឯ​ម្នាក់ទៀត​រង​របួស​ជា​ទម្ងន់ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​ឯ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ផង​ដែរ​។​

​ក្រោយ​កើតហេតុ ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ មុន​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​​ចុះ​មកដល់ ដើម្បី​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច ក៏​បាន​ប្រគល់​មធ្យោបាយ​ទាំង​២​គ្រឿង ទៅ​ឲ្យ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ចាត់ចែង​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម