Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​​ហ៊ុន​​ឯកជន​​​ធំ​​ៗ​​ជា​​ច្រើន​​កំពុង​ប្រើ​យន្តការ​បែប​ទណ្ឌកម្ម​លើ​រុស្ស៊ី​

បានផុស

នៅ

ក្រុម​ហ៊ុន​យន្តហោះ Boeing ​បាន​ផ្អាកការ​ថែទាំ និង​ផ្គត់​ផ្គង់បច្ចេកទេស​សម្រាប់​អាកាសចរណ៍​​រុស្ស៊ី ហើយ​ក្រុម​ហ៊ុន​​ថាមពល​អាមេរិក Exxon Mobil បាន​និយាយ​ថា ខ្លួន​នឹង​​ចាក​ចេញ​ពី​ប្រទេស​រុស្ស៊ី ​ដែល​នេះ​ចូល​រួម​ជា​មួយ​ក្រុម​ហ៊ុន​របស់​​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​ក្នុង​ចំណាត់​ការ​បែប​ទណ្ឌកម្ម​​លើ​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​ជុំ​វិញ​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន។

ក្រុម​ហ៊ុន​យន្តហោះ Airbus ក៏​ឈប់​បញ្ជូន​គ្រឿង​បន្លាស់ទៅ​រុស្ស៊ី និង​​ការ​គាំទ្រ​អាកាស​ចរណ៍​រុស្ស៊ី ប៉ុន្តែ​បាន​និយាយ​ថា ខ្លួន​បាន​កំពុង​វិភាគ​ថា​តើ​មជ្ឈមណ្ឌល​វិស្វកម្ម​មូស្គូ​​របស់​រុស្ស៊ី​​អាច​បន្ត​ផ្តល់​សេវាកម្ម​ទៅ​អតិថិជន​ក្នុង​ស្រុក​ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​របៀប​ណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Apple បាន​និយាយ​ថា ខ្លួន​បាន​ឈប់​លក់​ទូរសព្ទ​ iPhones និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​នៅ​រុស្ស៊ី​ហើយ ខណៈ​ក្រុម​ហ៊ុន​រថយន្ត Ford Motor ក៏​បាន​ចូល​រួម​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ផ្អាក​ប្រតិបត្តិការ​នៅ​រុស្ស៊ី។

ប្រទេស​លោក​ខាង​លិចបាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​​លើ​រុស្ស៊ី​ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ប្រហារ​លើ​អ៊ុយក្រែន​កាល​ពី​សប្តាហ៍​មុន ករួម​​ទាំង​ការ​បិទ​ធនាគាររុស្ស៊ី​មួយ​ចំនួន​រហូត​ដល់​បណ្តាញ​ទូទាត់​ហិរញ្ញវត្ថុ​សកល SWIFT ទៀត​ផង។

អាកាសចរណ៍​ជប៉ុន Japan Airlines និង​ក្រុម​ហ៊ុន ANA Holdings ​បាន​និយាយ​ថា​ ពួក​គេបាន​កំពុងពិចារណាផ្លូវ​ហោះ​ហើរ​ដែល​គេច​ចេញ​ពី​រុស្ស៊ី។

ចំណែក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ដូច​ជា Maersk, Hapag Lloyd និង​ MSC ជា​ដើម​ក៏​បាន​ផ្អាក​ការ​កក់​​សំបុត្រ​ទាំង​ទៅ​និង​មក​ពី​រុស្ស៊ី ដែល​ពេល​​នេះ​កំពុង​ក្លាយ​ជា​ប្រទេសត្រូវ​បាន​បិទ​​ផ្លូវ​ពាណិជ្ជកម្ម​​ទូទាំង​ពិភព​លោក។ ទណ្ឌកម្ម​ក៏កំពុង​ច្របាច់​ក​​វិស័យ​អាកាសចរណ៍​របស់​រុស្ស៊ី​ផង​ដែរ។

ក្រុម​ហ៊ុន​យន្តហោះ Boeing បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​កំពុង​ផ្អាក​ប្រតិបត្តិការ ខណៈ​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត​ក៏​ប្រឈម​នឹង​​ការ​រឹត​បន្តិង​កំពុង​កើន​ឡើង​ពី​អឺរ៉ុប និង​អាមេរិកលើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អតិថិជន​រុស្ស៊ី ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ការ​ជួល​យន្តហោះ ការ​នាំ​ចេញ​យន្តហោះ​ថ្មី និង​ការ​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

UN៖​មនុស្ស​ជិត​១០ម៉ឺន​នាក់បោះបង់ផ្ទះនិង រាប់​សិប​ម៉ឺន​នាក់​​ប្រឈម​​ខ្វះខាត​​​​​នៅលីបង់​

ព័ត៌មានជាតិ៤៧ នាទី មុន

ជនជាតិ​ភាគតិច ​បង្កើត​ក្រុម​សន្សំ​ប្រាក់​ក្នុង​ភូមិ បញ្ចៀស​ប្រើ​កម្ចី​ពី​ធនាគារ​មាន​ការ​ប្រាក់​ខ្ពស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ប្រកាសផ្តល់សំបុត្រទស្សនា រឿង «ព្រះបាទជ័យវរ្ម័នទី៧» ឥតគិតថ្លៃ ១០០នាក់ ដល់សិល្បករសិល្បការិនី

កីឡា២ ម៉ោង មុន

ការ​ប្រកួត​ឃីក​បុក​ស៊ីង​ជើង​ឯក​អាស៊ី​២០២៤ នៅ​កម្ពុជា​មាន​ទាំង​វិញ្ញាសាសម្តែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

អគាររបស់ Song Hye Kyo ទិញយូរឆ្នាំ ពេលនេះ កើនដល់ ៤.៥ លានដុល្លារ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៤ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម