Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត រុស្ស៊ី ដាច់ចិត្តទម្លាយតួលេខទាហានស្លាប់និងរបួសហើយ

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ទាហានរបស់ខ្លួនចំនួន ៤៩៨ នាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែន និង ១ ៥៩៧ នាក់ទៀតរងរបួស។ នេះជាលើកដំបូងដែលខ្លួនទទួលស្គាល់ថា មានជនរងគ្រោះពីការវាយលុកអ៊ុយក្រែន។

This image has an empty alt attribute; its file name is navbharat-times-1024x768.jpg

ស្របពេលជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក Igor Konashenkov បានច្រានចោលរបាយការណ៍ដែលថា រុស្ស៊ីមានការខាតបង់ដ៏ធំធេង ដោយលោកចោទថា នោះជា ព័ត៌មានមិនពិត។

ទោះបីជាយ៉ាងណាក៏ដោយ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានដាក់តួលេខខ្ពស់ជាងនេះ ហើយអះអាងថា ទាហានរុស្ស៊ីជាង ៧ ០០០នាក់ឯណោះ ត្រូវបានសម្លាប់។

This image has an empty alt attribute; its file name is h_57506019.jpg

ទីប្រឹក្សាក៏បាននិយាយផងដែរថា ទាហានរុស្ស៊ីរាប់រយនាក់ រួមទាំងមន្ត្រីជាន់ខ្ពស់ផងដែរ ត្រូវបានចាប់ធ្វើជាឈ្លើយសឹកសង្គ្រាម។

រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ២ ០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមមួយសប្តាហ៍ជាមួយរុស្ស៊ី។ នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់ប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is 1340d265-2538-411c-8591-e75695e3ce25_16x9_1200x676-1024x576.jpg

ក្រសួងការពារជាតិរុស្ស៊ីថែមទាំងនិយាយផងដែរថា ទាហានអ៊ុយក្រែននិង អ្នកជាតិនិយមជាង ២ ៩៧០ នាក់ ត្រូវបានសម្លាប់ និងប្រហែល ៣ ៧០០នាក់បានរងរបួស។

យ៉ាងណាក្តី សារព័ត៌មាន Sky News មិនអាចផ្ទៀងផ្ទាត់តួលេខទាំងនេះបានទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY 

ចុចអាន៖ UN អនុម័តសេចក្តីសម្រេច ថ្កោលទោសរុស្ស៊ី ក្នុងនោះ កម្ពុជា បោះឆ្នោតគាំទ្រ តែ វៀតណាម និង ឡាវ ប្រឆាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ៨ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច៩ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម