ព័ត៌មានជាតិ
មនុស្ស ៤នាក់ ត្រូវកោះហៅឲ្យចូលខ្លួនបំភ្លឺ ក្នុងករណីឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់ ៣
ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅក្នុងខែមីនា ឆ្នាំ ២០២២នេះ បានកោះហៅ មនុស្ស ៤នាក់ ឲ្យចូលខ្លួនបំភ្លឺក្នុងករណីឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ ៣បឹងទន្លេសាប នៃភូមិកំបោ និងភូមិពាម។
នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញលិខិតកោះអញ្ជើញ លោក ឃូ ពៅ ភេទប្រុស អាយុ ៥២ឆ្នាំ ជាអភិបាលស្រុកព្រះនេត្រព្រះ ឲ្យចូលខ្លួនមកកាន់អយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ជាកំហិត ដើម្បីធ្វើការសាកសួរអំពីរឿងអ្នក ដែលពាក់ព័ន្ធការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក នៅក្នុងតំបន់ ៣ បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រ ឃុំប្រាសាទ និងឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ សាម៉ីខ្លួនត្រូវមកឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទង និងរឿងខាងលើមកជាមួយផងប្រសិនបើមាន។
ចំណែកលោក មាស ហឹក ភេទប្រុស អាយុ ៦៦ឆ្នាំ ជាមេឃុំប្រាសាទ ឲ្យចូលខ្លួនទៅកាន់អយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២នេះ ដើម្បីធ្វើការសាកសួអំពីរឿងអ្នកដែលពាក់ព័ន្ធការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំប្រាសាទ និងឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ សាម៉ីខ្លួនត្រូវមកឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងរឿងខាងលើ មកជាមួយផងប្រសិនបើមាន។
រីលោក ហេង កេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានឃើញសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានឃើញដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ដែលចោទប្រកាន់លើឈ្មោះ ហេង ហុង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាក្រុមប្រឹក្សាឃុំភ្នំភ្នំលៀប រស់នៅក្នុងភូមិ ពាមកំពង់ក្រសាំងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីបទជាប់ពាក់ព័ន្ធការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រ ភូមិកំបៅ និងភូមិពាមកំពង់ក្រសាំង ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ កាលពីកំឡុងឆ្នាំ ២០១៥ដល់ឆ្នាំ ២០១៩ រហូតមកដល់សព្វថ្ងៃនេះ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសមាត្រា ៩៨ចំណុច ១ នៃច្បាប់ ស្តីពី ជលផល។
លោក ហេង កេសរោ ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យឈ្មោះ ហេង ហុង ចូលមកបង្ហាញខ្លួននៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ដើម្បីសួរចំលើយពីដំណើររឿងឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប។ ក្នុងនោះ សាម៉ីខ្លួនត្រូវទៅបង្ហាញខ្លួន ឲ្យទាន់ពេលវេលាតាមការកំណត់ខាងលើ និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងសំនុំរឿងខាងលើ មកជាមួយផងប្រសិនបើមាន ក្នុងករណីមិនចូលខ្លួន និងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង។
លោក ហេងកេសរោ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យដដែល ក៏បានឃើញសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានឃើញដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ដែលចោទប្រកាន់លើឈ្មោះ រើន ជិត ប្រុសអា ៥៦ឆ្នាំ ពីបទជាប់ពាក់ព័ន្ធការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប ស្ថិតក្នុងសាស្ត្រភូមិកំបៅនិង ភូមិពាមកំពង់ក្រសាំង ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ កាលពីកំឡុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ រហូតមកដល់សព្វថ្ងៃនេះ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសមាត្រា ៩៨ ចំណុច ១នៃច្បាប់ ស្តីពី ជលផល។
លោក ហេងកេសរោ ចៅក្រមស៊ើបសួរ បង្គាប់ឲ្យឈ្មោះ រើន ជិត រស់នៅក្នុងភូមិ ក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចូលទៅបង្ហាញខ្លួននៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២២ ដើម្បីសួរចំលើយពីដំណើររឿងឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ បឹងទន្លេសាប។ ក្នុងនោះ សាម៉ីខ្លួនត្រូវបង្ហាញខ្លួនឲ្យទាន់ពេលវេលា តាមការកំណត់ខាងលើ និងយកលិខិតផ្សេងៗ ដែលទាក់ទងនិងសំណុំរឿងខាងលើមកជាមួយផង ប្រសិនបើក្នុងករណីមិនចូលខ្លួន និងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង។
សូមជម្រាបថា កន្លងមកដីរដ្ឋ ដែលមានទំហំ ៦០ហិកតា ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមមនុស្សមួយក្រុម ឃុបឃិតគ្នាឈូសឆាយ យកលក់ជាលក្ខណៈប្រព័ន្ធ។ ក្នុងនោះមាន អភិបាលស្រុក មេឃុំភ្នំលាភ ក្រុមប្រឹក្សាឃុំ៕
អត្ថបទ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល