Connect with us

ព័ត៌មានជាតិ

ពលករខ្មែរពី៤ទៅ៥ពាន់នាក់បន្ថែមទៀត ត្រៀមបញ្ជូនទៅធ្វើការនៅថៃនៅក្នុងខែនេះ

បានផុស

នៅ

កម្ពុជាគ្រោងនឹបញូជួនពលករ MOUប្រមាណពី៤ទៅ៥ពាន់នាក់បន្ថែមទៀតទៅធ្វើការនៅប្រទេសថៃ នៅខែមីនាឆ្នាំ២០២២​នេះ បន្ទាប់ពីបានបញ្ជួនជាង១ពាន់នាក់រួចហើយកាលពីខែកុម្ភៈកន្លងទៅ។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៣ ខែមីនានេះឱ្យដឹងថា សម្រាប់ខែមីនានេះ ភាគីថៃមានតម្រូវការពលករខ្មែរច្រើនអាចពី៤ទៅ៥ពាន់នាក់ ក្នុងនោះប្រមាណ៥០ភាគរយ
ទៅ​ធ្វើការលើវិស័យសំណង់។ ក្រៅពីនេះធ្វើទៅលើវិស័យសេវាកម្មចំណីអាហារ និងគ្រឿងកំប៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងខែមុនឃើញថា មានការកើនឡើងខណៈខែមុនបានបញ្ជូនទៅចំនួន​១១២០នាក់ ចែកជា៤លើកក្នុងនោះលើកទី១បានបញ្ជូនពលករចំនួន២២០នាក់កាលពីថ្ងៃទី១ ខែកុម្ភៈ ធ្វើការនៅរោងចក្រសាច់មាន់ លើកទី២ បញ្ជួន៤០០នាក់ ថ្ងៃទី១៥ ខែកុម្ភៈ លើកទី៣បញ្ជូន៣៥០នាក់ថ្ងៃទី២១ ខែកុម្ភៈ និងលើកទី៤​បញ្ជូន​២៥០នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយពួកគេទៅធ្វើការនៅរោងចក្រស៊ីភីទាំងអស់ ហើយពលករទាំងនោះទទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់ម្ហូបអាហារ។

លោកបានបន្តទៀតថា កម្ពុជាបានចាប់ផ្តើមបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃឡើងវិញនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះបន្ទាប់ពីប្រទេសថៃបានបើកទទួលពលករបរទេសឡើងវិញ ។ លោកបានបន្ថែមថា ក្នុងចំណោមពលករបរទេសមានតែពលករខ្មែរត្រូវបានភាគីថៃទទួលយកមុនគេដោយសារពលករកម្ពុជាបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូស​ជំរុញ ឬដូសទី៣ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩មានកម្រិតទាបបំផុត។

លោកបានបញ្ជាក់ទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល៧២ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញ​ដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ពលករទាំងនោះត្រូវបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវ។ ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្ត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្ត​ធ្វើចត្តាឡី​ស័ក​រយៈពេល៧ថ្ងៃ និងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែ
ម្តង។ ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកន្លែងព្យាបាល ហើយរាល់កាចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង ។

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០១៩៧នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ១០ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១៤ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម