ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា រុស្ស៊ី នឹងធ្លាក់ខ្លួនខ្សោយពីសង្គ្រាមជាមួយ អ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធ ខណៈដែលរដ្ឋបាលរបស់លោកបានបន្តបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូថា ប្រទេសរុស្ស៊ីនឹងធ្លាក់ខ្លួនខ្សោយពីសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ។
លោក បៃដិន បាននិយាយពេលធ្វើទស្សនកិច្ចនៅរដ្ឋ Wisconsin ថា “រុស្ស៊ីនឹងចុះខ្សោយ អំឡុងសង្គ្រាម និងក្រោយសង្គ្រាម ហើយពិភពលោកកាន់តែខ្លាំងជាងមុនទៅទៀត ខណៈបច្ចុប្បន្នលោក ពូទីន កំពុងឯកោពីពិភពលោកច្រើនជាងពេលណាៗទាំងអស់” ។
រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ២,០០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ខណៈដែលទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប៉ាន់ស្មានថា មនុស្សជាង ៨៧៤,០០០ នាក់បានភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ។
ការវាយលុកនេះត្រូវបានឆ្លើយតបដោយកំហឹងពីអន្តរជាតិជាមួយនឹងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសដទៃទៀត ដែលអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរ៉ឹងលើទីក្រុងមូស្គូ ។
ខណៈសង្គ្រាមនៅតែបន្តផ្ទុះឡើង រុស្ស៊ីក៏បានបង្កើនការទម្លាក់គ្រាប់បែកពីលើអាកាស និងប្រើកាំភ្លើងធំវាយលុកលើអ៊ុយក្រែនក្នុងសប្តាហ៍នេះ ជាពិសេសទៅលើរដ្ឋធានី កៀវ និងទីក្រុងធំទី ២ របស់ខ្លួនគឺ Kharkiv ដែលជាកន្លែងការផ្ទុះដ៏ធំបានកក្រើកទីលាន Freedom Square កាលពីថ្ងៃអង្គារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ពេលនេះ អាមេរិក បញ្ជូនមីស៊ីលរាប់រយគ្រាប់ទៅ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ