Connect with us

នយោបាយ

លោក សុខ ឥសាន ៖ គណបក្សប្រជាជនកម្ពុជា នឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅគ្រប់ឃុំ-សង្កាត់ចំនួន ១៦៥២

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា នឹងដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃស្អែកនេះ តែម្ដង។ បើតាមកាលបរិច្ឆេទរបស់ គ.ជ.ប បានឲ្យដឹងថា ការចុះទទួលពាក្យស្នើសុំ ចុះបញ្ជីបេក្ខជនគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ខែមីនា និងបញ្ចប់នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែមីនានេះថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ថ្នាក់មូលដ្ឋានឃុំ-សង្កាត់នីមួយៗ នឹងយកពាក្យស្នើសុំចុះបញ្ជីបេក្ខជន ទៅដាក់នៅគណៈកម្មការរៀបចំការបោះឆ្នោត នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ ដែលជាថ្ងៃទីមួយ នៃការទទួលពាក្យ។ លោកថា គណបក្សប្រជាជនកម្ពុជា នឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅគ្រប់ឃុំ-សង្កាត់ចំនួន ១៦៥២ ឃុំ-សង្កាត់ នៅទូទាំងប្រទេស។

លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា «យើងដឹងហើយ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជន បានជ្រើសរើសបេក្ខជនហ្នឹង​ គឺស្របទៅតាមមតិសមូហភាព នៃគណៈកម្មការបក្សខេត្ត គណៈកម្មការបក្សមូលដ្ឋាន ហើយនិងសម្រេចដោយសន្និបាត ដែលមានក្រុមការងាររួមយោបល់»។ លោកបន្ថែមទៀតថា ការជ្រើសរើសបេក្ខជនឈរបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា មានលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងបក្សទូលំទូលាយ។ ដូច្នេះហើយ រាល់បេក្ខជនទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា មានលក្ខណៈសម្បត្តិ ស្របទៅតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនី ប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ពីគណបក្សនយោ​បាយចំនួន ១១ ហើយ។

ចំពោះការបោះឆ្នោតនាពេលខាងមុខ ដែលអាចនឹងមានគណបក្សនយោបាយច្រើន ចូលរួមប្រកួតប្រជែងនោះ លោក សុខ ឥសាន អ្នកនាំពាក្យប្រជាជនកម្ពុជា បានលើកឡើងថា នេះជាបរិយាកាសនយោបាយនៅកម្ពុជា ដែលមានលក្ខណៈល្អប្រសើរ ទើបធ្វើឲ្យគណបក្សនយោបាយជាច្រើន ត្រៀមខ្លួនចុះឈ្មោះចូលរួមការប្រកួតប្រជែង៕

អត្ថបទ៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម